សេចក្តីជូនដំណឹង​៖ អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី បានទទួល​មរណ ភាព​ក្នុង​ព្រះជន្ម​៩៦​ឆ្នាំ​

ព្រឹត្តិការណ៍ថ្មីៗ
0
1704


​ឧបាសិកា ប៊ុន ស៊ា​ង​លី មាតា​បង្កើត​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី និង​ត្រូវជា​មាតា ក្មេក​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួល​មរណភាព ក្នុង​ព្រះ​ជន្មាយុ​៩៦​ឆ្នាំ ដោយ​ជរាពាធ នៅ​ម៉ោង​២​និង​១២​នាទី ទៀបភ្លឺ នា​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២០​។ នេះ​បើ​យោងតាម​ប្រភព​ហ្វេ​ស​ប៊ុ​ក​ផេ​ក សម្តេច​តេ​ជោ ហ៊ុន សែន ។​

​តាម​សេចក្តីជូនដំណឹង សព​របស់​អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី និង​ព្រះពុទ្ធសាសនា​នៅ​ភូមិគ្រឹះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្ទះ​លេខ​៤១ ផ្លូវ​សុរាម្រិត សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​សូម​ជំរាប​ថា កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ព្រះករុណា សម្តេច ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ ប្រោស​ព្រះរាជទាន​គោរមងារ ជូន​មហា​ឧបាសិកា ប៊ុន ស៊ា​ង​លី ជា «​អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី​»​។​