លោក ស៊ុន ចាន់ថុល ហួសចិត្ត​នឹង ក្រុមហ៊ុន​ស្ថាបនាផ្លូវ​ឃើញ​មានគ្រឿងចក្រតែ​២​គ្រឿង

ព្រឹត្តិការណ៍ថ្មីៗ
0
1892
[wai id="6"]



​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ក្រសួង​សាធារណការ និង​ដឹក ជញ្ជូន បាន​ព្រមាន និង​ដាក់​លិខិត ទៅដល់​ក្រុមហ៊ុន​សាងសង់ ផ្លូវជាតិ​លេខ​២ និង​លេខ​២២ ក្រោយពី​ក្រុមហ៊ុន​សាងសង់​មាន​ភាព យឺត​យ៉ាង គ្មាន​លក្ខណៈ​បច្ចេកទេស ព្រមទាំង គ្មាន​គ្រឿងចក្រ មក​ធ្វើ​ការងារ​ឡើយ​។​
​សូ​ជម្រាប​ថា នាពេល​កន្លងមក ក្រសួង​សាធារណការ ក៏បាន​ដកចេញ ក្រុមហ៊ុន​សាងសង់ និង​ក្រុមហ៊ុន​បច្ចេកទេស មួយចំនួន ដោយ​ក្រុមហ៊ុន​ទាំងនោះ ធ្វើ​ផ្លូវ​មិន​យកចិត្តទុកដាក់ «​ធ្វើ​មុខខូច​ក្រោយ ធ្វើ​ក្រោយ​ខូច​មុខ​» នាំ​ឲ្យ​ខាតបង់​ថវិកាជាតិ ជាពិសេស ប្រជាពលរដ្ឋ មានការ​រអ៊ូ ពិបាកធ្វើ​ដំណើរ​។​

​បើតាម​លោក ស៊ុន ចាន់ថុល មូលហេតុ​នាំឱ្យ​ការសាងសង់​យឺតយ៉ាវ​នេះ ដោយសារ​គ្រឿងចក្រ​ជាប់គាំង​នៅ​ប្រទេស​វៀតណាម មិនទាន់​មក​កម្ពុជា​។ លោក ស៊ុន ចាន់ថុល បញ្ជា​ឲ្យ​ក្រុមហ៊ុន​ដែល​ទទួល​សាងសង់ រក​ដំណោះស្រាយ​ផ្សេងទៀត ដើម្បី​ព​ន្លឿ​ន​ការស្ថាបនា​ផ្លូវ​នេះ​។
ពាណិជ្ជកម្ម

​ថ្លែង​នៅក្នុង​ដំណើរ​ត្រួតពិនិត្យ​ផ្លូវ នៅ​ថ្ងៃទី​៤ ឧសភា រដ្ឋមន្ត្រីក្រសួង​សាធារណការ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ផ្លូវ​ពី​ភ្នំពេញ​-​តាកែវ ឃើញ​គ្រឿងចក្រ​២​គ្រឿង ។ គ្រឿងចក្រ​តែ​២ គ្មាន​អ្នកណា​ធ្វើការ​ទាំងអស់​លើផ្លូវ​លេខ​២​និង​២២​នេះ​។ បើ​(​ខ្ញុំ​)​មិន​ចុះ​មើល ធ្វើ​ម៉េច​ដឹង !​ទាល់​ពេល​(​ខ្ញុំ​)​សួរដេញដោល ថា​គ្រឿងចក្រ​ជាប់​នៅ​វៀតណាម​មក​មិន​រួច​ទេ​។ ហើយ​បើ​គ្មាន (​ក្រុមហ៊ុន​)​ម៉េច​មិន​ជួល​គ្រឿងចក្រ​នៅ​ស្រុក​ខ្មែរ​ធ្វើ​ឲ្យ​ទាន់ពេលវេលា​ទៅ​»​។

​តែ​យ៉ាងណា​លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា នៅសល់​ពេល​ច្រើន​ទៀត ដែល​ក្រុមហ៊ុន​អាច​សាងសង់​ផ្លូវជាតិ​លេខ​២​និង​២២ ទាន់ពេលវេលា ។​ប៉ុន្តែ​បើ​ដល់ពេល​កំណត់​ហើយ ក្រុមហ៊ុន​សាងសង់​មិនទាន់​រួចរាល់​នោះ ក្រុមហ៊ុន​នឹងរង​ការពិន័យ​ជាមិនខាន​។ បន្ទាប់ពី​ពិនិត្យឃើញ​មាន​ភាពយឺតយ៉ាវ លោក ស៊ុន ចាន់ថុល អះអាងថា លោក​នឹង​ចេញ​លិខិត​ព្រមាន ដល់​ក្រុមហ៊ុន Hanshin ឲ្យ​រក​ដំណោះស្រាយ ឬ​ត្រូវ​ប្ដូរ​អ្នក​សាងសង់ នៅ​ថ្ងៃទី​៥ ឧសភា​។

[wai id="5"]