ភិក្ខុសង្ឃ ហ៊ុន ម៉ា​ណែ​ត និមន្ត​បិណ្ឌបាត​ជាមួយ​ព្រះសង្ឃ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​

ព្រឹត្តិការណ៍ថ្មីៗ
0
2176
ភិក្ខុសង្ឃ ហ៊ុន ម៉ា​ណែ​ត បាន​និមន្ត​បិណ្ឌបាត​ជាមួយ​ព្រះសង្ឃ​ផ្សេងទៀត នៅក្នុង​ខេត្ត​ត្បូងឃ្មុំ តាម​សង្ឃកិច្ច​នៃ​ការ​បំ​បួស មុខភ្លើង​ជូន​ជីដូន អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​04 ឧសភា​។ 

បើតាម Facebook របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បង្ហោះ​រូបភាព​ភិក្ខុ ហ៊ុន ម៉ា​ណែ​ត ដោយ​ភ្ជាប់​នឹង​ខ្លឹមសារ​ថា​៖ «​ភិក្ខុ ហ៊ុន ម៉ា​ណែ​ត និមន្ត​បិណ្ឌបាត​តាម​ភូមិ នៅ​ស្រុកកំណើត ក្នុង​រយៈពេល​នៃ​ការ​បួសមុខភ្លើង ជូន​ជីដូន​បន្ទាប់ពី​ទទួល​មរណកាល​ទៅ​»​។​







[wai id="5"]