សម្តេចអគ្គមហាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងជីវិតពិត

Uncategorized
0
2115







“​ប្រជាជន​កម្ពុជា​ក៏ដូចជា​អន្តរជាតិ នរណា​ក៏​ស្គាល់ឈ្មោះ​សម្តេច អគ្គ​មហា ចក្រី ហេង សំរិន ដែរ​ថា សម្តេច ហេង សំរិន គឺជា​ឥស្សរជន​ជាន់ខ្ពស់ នៃ​គណ បក្ស ប្រជាជន​កម្ពុជា​មួយរូប ដែល​លោក​នៅ​កាន់តំណែង​កំពូលៗ​នេះ​តាំង ពី​ឆ្នាំ ១៩៧៩ មកម្ល៉េះ​។ គេ​ឮឈ្មោះ​និង​រូបថត​លោក​តាំងពី​ចុងឆ្នាំ​១៩៧៨​មកម្ល៉េះ​តាម​វិទ្យុផ្សាយសម្លេង​របស់​កង​ទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​រួមទាំង​ខិតប័ណ្ណ ដែល​គេ​បាន​ពីលើ​យន្តហោះ​។

​កាល​គេ​ឃើញ​រូបថត​ដំបូង​រូបលោក​តូច​ទាប​ល្អិត​ស្គម សម្បុរ​ខ្មៅ​ស​ស្រអែម មើលទៅ លោក​ជា​កូន​ខ្មែរ​សុទ្ធ​។ ក្រោយ​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩​ភ្លាម គេ​ឃើញ លោក​នៅលើ​ទំព័រ​កាសែត និង​ប្រព័ន្ធ​ឃោសនា​ផ្សេងៗ ដែល លោក​ឡើង ថ្លែង​សុន្ទរកថា ក្នុងនាម​ជា​មេដឹកនាំ​កំពូល​ថ្មី​ដំបូង បន្ទាប់ពី​ផ្តួលរំលំ​របប ខ្មែរ ក្រហម​ភ្លាម​។ សម្តេច ហេង សំរិន និយាយ មួយៗ មុតៗ ច្បាស់ៗ​។ នៅ​គ្រប់ វេទិកា​សម្តេច ហេង សំរិន ពុំ​សូវ​និយាយ​សំណេះសំណាល​មាត់​ក្រៅ​ទេ លោក​ច្រើន​ថ្លែង​សុន្ទរកថា លើ​របាយការណ៍ ឬ​សំណេរ​។​ សូមចុចទីនេះដើម្បីចូលអានលម្អិត