សម្តេច​តេ​ជោ ហ៊ុន សែន ៖ បានផ្តល់​អនុសាសន៍​ជុំវិញ​សំណើរ​របស់​រដ្ឋមន្ត្រីក្រសួង​អប់រំ រឿង​បើក​សាលា​ឡើងវិញ​ថា ……

ព្រឹត្តិការណ៍ថ្មីៗ
0
5551
[wai id="6"]


​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៥ ខែឧសភា ឆ្នាំ​២០២០​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ ដឹកនាំ​កិច្ច ប្រជុំ​គណៈរដ្ឋមន្ត្រី​។ មុននឹង​ឈានចូល​ដល់​ការជជែក​លើ​របៀបវារៈ​ដែល​បានគ្រោង​ទុក្ខ​នោះ សម្តេច​តេ​ជោ ក៏បាន​ឆ្លៀត​ថ្លែង ណែនាំ​ពី​វិធានការ​មួយចំនួន​ពាក់ព័ន្ធ​ស្ថានភាព​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ឱ្យ​បន្ត​យកចិត្តទុកដាក់​ក្នុងការ​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ធ្វើយ៉ាងណា​កុំឱ្យ​មាន​រលក នៃ​ការរីក​រាល​ជំងឺ​កូ​វីដ​១៩​នេះ កើតមាន​ជាថ្មី​។​ជាមួយនេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​នៅតែ​បន្ត​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ និង អាជ្ញាធរ​គ្រប់ លំដាប់ថ្នាក់​ខិតខំ​បន្តធ្វើ​កិច្ចការងារ​នេះ​ទៀត​មិនត្រូវ​មើលស្រាល​ទៅលើ​បញ្ហា​នេះ​ទេ ទោះបី​មិនមាន​ការឆ្លង​ក្នុង​រយៈពេល​ជាង​មួយខែ​នេះ​មិនមាន​ករណី​ឆ្លង​ថ្មី​ក៏ដោយ ។ ប៉ុន្តែ​អ្វីដែល​ត្រូវយក​ចិត្ត ទុកដាក់​នោះ​ក្រែងលោ​មានការ​ផ្ទុះ​រាលដាល​ឡើងជា​ថ្មី​។​
ពាណិជ្ជកម្ម

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖«​ជាពិសេស​ការស្នើសុំ​បើក​សាលា​ឡើងវិញ​យើង​មិនគួរ​ប្រ​ញ៉ាប់​ប្រញាល​ធ្វើ​ទេ ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​លោក ហង់​ជួន ណា​រុន ដើម្បី​ពន្យា​ការបើក​សាលា ឲ្យ​តែ​ជីវិត​យើង​នៅ​គង់វង្ស​សិន បើសិនជា​វា​ចូលទៅក្នុង​សាលា​វា​ស្មើ​ការរីក​រាលដាល​សហគម​ន៍​តែប៉ុណ្ណោះ​» ។​
​សម្តេច​បាន​សុំ​ឲ្យ​អាណាព្យាបាល មាតា បិតា សុំ​មានការ​យោគយល់​អំពី​បញ្ហា​នេះ​ព្រោះ​ការរីក​រាលដាល​ជា​សហគមន៍​វា​គឺជា​គ្រោះមហន្តរាយ​ដ៏​ធំ​មួយ​សម្រាប់ ប្រទេស​របស់​យើង ។​

​គួរ​បញ្ជាក់ដែរថា នៅ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល បានចេញ​សេចក្តី​ប្រកាសថា មិនមាន​ករណី ឆ្លង​ជំងឺ​កូ​វីដ​១៩ ហើយក៏​ពុំមាន​ករណី​ជាសះស្បើយ​ដែរ ខណៈ​អ្នកជំងឺ​កូ​វីដ​១៩ បានជា​សះស្បើយ​សរុប​ចំនួន​១២១​នាក់​។​
​ចំណែក​អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​សល់​តែ​ម្នាក់​ប៉ុណ្ណោះ នៃ​អ្នក​ឆ្លង​សរុប​១២២​នាក់​។ បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០​នេះ​។ លោកស្រី​ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ធ្លាប់បាន​ថ្លែង​នៅក្នុង​សេចក្តីប្រកាស​ថ្វី​ដ្បិត​ក្នុង​រយៈពេល​កម្ពុជា​គ្មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​នេះ ប៉ុន្តែ​ក្រសួងសុខាភិបាល​នៅតែ​ព្រមាន​ដល់​ពលរដ្ឋ​ជានិច្ច​ឱ្យ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺ​នេះ​៕
[wai id="5"]