ក្រសួងសុខាភិបាល ៖ បញ្ជាក់​ដែល​អ្នកជំងឺ​មិនត្រូវ​ពិនិត្យ​ព្យាបាល​ជំងឺ​ឯកជន

ព្រឹត្តិការណ៍ថ្មីៗ
0
2613
[wai id="6"]

​ក្រសួងសុខាភិបាល បានបញ្ជាក់​ប្រាប់​ម្ចាស់​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ឯកជន​ទាំងអស់ ដោយ​មិន​អនុញ្ញាតឱ្យ​ធ្វើការ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ និង​ធ្វើតេស្ត​រក​មេរោគ​នៃ​ជំងឺ​កូ​វីដ​១៩ នៅតាម​សេវា​ពិនិត្យ​ព្យាបាល​ឯកជន​របស់ខ្លួន​ជាដាច់ខាត លុះត្រាតែ​មានការ​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​ដែល​ខាង DNT-NEWSASIA ទទួលបាន​កាលពីពេល​ថ្មីៗ​នេះ ។​
ពាណិជ្ជកម្ម

​គួរ​បញ្ជាក់ដែរថា​កាលពី​ម្សិលមិញ​នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា បាន​រកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ​១៩ (COVID-19) ថ្មី​ចំនួន​តែ​០៤​នាក់​បន្ថែមទៀត ធ្វើឱ្យ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា​បាន​ឡើងដល់​១០៧​នាក់ ខណៈ​មាន​អ្នកជា សះស្បើយ​ថ្មី​ពី​ជំងឺ​កូ​វីដ​១៩​ចំនួន​២​នាក់ សរុប​កើន​ដល់​២៣​នាក់ និង​កំពុង​សម្រាក​ព្យាបាល​៨៤​នាក់ នៃ​អ្នក​ឆ្លង​សរុប​១០៧ នាក់ បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០​នេះ​។​



[wai id="5"]