សម្តេច​តេ​ជោ ៖ …..​បើ​ភោជនីយដ្ឋាន​ណា​មិន​អនុវត្តន៍​តាម​វិធាន​អនាម័យ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ឬ​ទប់ស្កាត់​មិនឱ្យ​ជំងឺ នេះ​រីក​រាលដាល​ទេនោះ …..

ព្រឹត្តិការណ៍ថ្មីៗ
0
2088
[wai id="6"]


​នា​ព្រឹក​ថ្ងៃទី​១៥​ខែឧសភា ២០២០ នៅកិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនា ប​តី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ណែនាំ​ដល់​អាជ្ញាធរ ឱ្យ​ចុះ​ពិនិត្យ​ភោជនីយដ្ឋាន​ទាំង ឡាយ​ណា បើ​ភោជនីយដ្ឋាន​ណា​មិន​អនុវត្តន៍​តាម​វិធាន​អនាម័យ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ឬ​ទប់ស្កាត់​មិនឱ្យ​ជំងឺ នេះ​រីក​រាលដាល​ទេនោះ ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​។​

​លោក ខៀវ កញ្ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ដកស្រង់​ប្រសាសន៍​សម្តេចនាយក​រដ្ឋមន្ត្រី​មក​បញ្ជាក់​លើ​ហ្វេ​ស​ប៊ុ​ក​យ៉ាង ដូច្នេះ​ថា «​សម្តេច​បាន​អនុញ្ញាតឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ពិនិត្យ​អនាម័យ​តាម​ភោជនីយដ្ឋាន​។ បើ​ខ្វះចន្លោះ​ត្រូវ​ណែនាំ បើ​ណែនាំ​មិន​អនុវត្ត​អាច​បិទ​ជា​បណ្តោះអាសន្ន​រហូត​រៀប​ចំ​មាន​អនាម័យ​ហើយ​ចាំ​អនុញ្ញាតឱ្យ​បើក​ជាថ្មី​វិញ​»​។​
ពាណិជ្ជកម្ម

​គួរ​បញ្ជាក់ដែរថា សម្រាប់​របៀបវារៈ​នៃ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​មាន​ដូចខាងក្រោម​៖
១- សេចក្តីព្រាងច្បាប់​ស្តីពី​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​។​
២- សេចក្តីព្រាងច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។​
៣- សេចក្តីព្រាងច្បាប់​ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​។​
៤-​បញ្ហា​ផ្សេងៗ សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​ការអនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ​៖
៤.១- សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ កិច្ច​ព្រៀង​ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល និង​ការបង្ការ​គេចវេះ​ពន្ធ និង​ការចៀសវាង​ពន្ធ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ម៉ាឡេស៊ី​។​
៤.២- សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ កិច្ចព្រមព្រៀង​ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល និង​ការបង្ការ​គេចវេះ​ពន្ធ និង​ការចៀសវាង​ពន្ធ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ​។​
៤.៣- សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​ឱ្យ ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​ភាគី​នៃ​អនុសញ្ញា​ទីក្រុង​ប៊ែ​ន​ស្តីពី​កិច្ចការពារ​ស្នាដៃ​អក្សរសាស្ត្រ និង​សិល្បៈ​ឆ្នាំ​១៨៨៦ និង​វិសោធនកម្ម​ឆ្នាំ​១៩៧៩៕


[wai id="5"]