ចិន និង​អាមេរិក​នៅតែ​ចោទប្រកាន់​គ្នា​ថា វីរុស​កូ​រ៉ូ​ណា​ដ៏​កាច​សាហាវ​មាន​ប្រភព​មកពី​…

អាថ៌កំបាំង
0
551

កំណត់​ត្រា​ បិសាច​វីរុស​​ COVID-19


  • អ្នក​វិទ្យាសាស្រ្ដ​២៧នាក់​ចេញ​មុន​បំភ្លឺ
  • ចម្លង​ពី​ប្រចៀវ​ទៅ​ពង្រូលពី​ពង្រូល​ទៅ​មនុស្ស​
  • សង្ស័យ​ធ្លាយ​ចេញ​ពី​មន្ទី​រ​ពិសោធ​ន៍​អាវុធ​ជីវសាស្រ្ដ (ភាគ​១)

ការផ្ទុះឡើងនូវមេរោគកូរ៉ូណាវីរុសប្រភេទថ្មីដែល​ចេញពីទីក្រុងវូហាន​ ប្រទេស​ចិន​​ បាន​​ធ្វើឲ្យមានការព្រួយ បារម្ភជា​ខ្លាំង ដល់បញ្ហាសុខភាពសាធារណៈ​របស់​ពិភព​លោក​​ទាំងមូល។ នេះមិនមែនជាលើកទីមួយទេ ​ដែល មេរោគជំងឺផ្លូវ​ដង្ហើម​អំបូរ​កូរ៉ូណា​នេះ បានផ្ទុះចេញពីប្រទេសចិន។ កាលពីឆ្នាំ២០០២ មេ​រោគ​​​ជំងឺ​ផ្លូវ​ដង្ហើម​ឈ្មោះ​ថាសារស៍ (SARS) ក៏​បាន​ចេញ​ពីខេត្តគ័ងទុង ប្រទេស​ចិន​ដែរ​។ បើ​ផ្អែក​តាម​ការ​ស្រាវ​ជ្រាវកន្លងមកសត្វប្រចៀវ​ គឺជាជង្រុកផ្ទុកនូវ​មេ​រោគ​កូរ៉ូណាជាច្រើនប្រភេទ។ ថ្វីបើប្រចៀវមានផ្ទុកមេរោគទាំងនោះមែន ​តែ​ប្រចៀវ​មិន​បាន​មក​​ចម្លង​ឲ្យ​មនុស្ស​ដោយ​​ចិត្ត​ឯង​ឡើយ ​គឺ​មនុស្ស​លោក​ខ្លួន​ឯង​ទេ​​ដែល​​បាន​ធ្វើ​សកម្ម​ភាព​ផ្សេង​ៗ ​ធ្វើ​ឲ្យ​មេរោគ​ដែលមានក្នុងខ្លួនប្រចៀវ​អាច​ឆ្លង​ចេញមកសំងំ​ នៅ​ក្នុងខ្លួន​មនុស្ស​បាន​។



អ្វី​ដែល​គេ​គ្រប់​គ្នា​ជ្រួល​ច្របល់​ភ័យ​​ខ្លាច​​បំផុត​គឹ​វី​រុ​​ស​​ CoVid-19 នេះ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​​ម្នាក់​ស្ទើរ​តាម​​គ្រប់​រូប​ភាព​ តាម​ខ្យល់​ដង្ហើម​ដែល​នៅ​ជិត​ជាង​១ម៉ែត្រ ការ​ប៉ះ​ពាល់​វត្ថុ​ផ្សេងៗ​ដែល​វីរុស​នោះ​​​លាក់​ខ្លួន​ ការ​ប៉ះ​អ្នក​ជំងឺ តាម​ទឹក​មាត់ ក្រដាស់ ឬ ក្អក​។ ​វា​ប្រៀប​ដូចជា​​ព្រលឹង​បិសាច​ឥត​ស្រមោល​តាម​​យកជីវិត​មនុស្ស​គ្រប់​រូប​មិន​ថា​​ចាស់​​ក្មេង​ អ្នក​ធំ​ អ្នក​តូច​ អ្នក​មាន​ អ្នក​ក្រ នោះ​ឡើយ​។ ប្រទេស​នៅ​លើ​ពិភព​លោក​មិន​ថា​មហា​អំណាច​ ប្រទេសតូចធំ ក្រី​ក្រ គឺជំងឺ​បិសាច​នេះ​បាន​វាយ​លុក​​លើ​មនុស្ស​រាប់​ពាន់​ម៉ឺន​នាក់​។
សូមចុចទីនេះដើម្បីអានបន្ត...