ជនជាតិ​ចិន​៤​នាក់ សម្ងំ​ផលិត​គ្រឿងញៀន​៣​កន្លែង​ផ្សេងគ្នា​ត្រូវបាន​សមត្ថកិច្ច​ចាប់បាន

ព្រឹត្តិការណ៍ថ្មីៗ
0
3931

​កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឃាត់ខ្លួន​ជន សង្ស័យ​ជា​ជនជាតិ​ចិន​៤​នាក់ ហើយ​ដកហូត​បាន​សារធាតុ​ញៀន​ជាង​១០០​គីឡូក្រាម នៅ​សង្កាត់ ទន្លេបាសាក់ និង​សង្កាត់ បឹង​កេងកង​ទី​១ រាជធានី​ភ្នំពេញ​។ នេះ​យោងតាម​ការចេញ​ផ្សារលើ​គេហទំព័រ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ នៅ​ថ្ងៃទី​៨ ខែមិថុនា​។​

​មន្ត្រីជាន់ខ្ពស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ថា ប្រតិបត្តិ​ការបង្ក្រាប​នេះ បានធ្វើ​ឡើង​កាលពី​យប់​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២០ ដោយ​កម្លាំង​ជំនាញ (​ក​១០) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សារី បុត្រ​សត្យា និង​លោក​វរសេនីយ៍ឯក យឹម សែន​ឧ​ត្ត​ម នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​មានការ​សម្របសម្រួល​ពី​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង បានធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ និង​ឈានទៅ​បង្ក្រាប​ករណី​គ្រឿងញៀន ២​គោលដៅ​ផ្សេងគ្នា​។​

​គោលដៅ​ទាំង​២​រួមមាន​៖
* ទី​១៖ នៅ​ចំណុច​ក្បែ​ស្ថានទូត​អូស្ត្រាលី ផ្លូវ​ចូលទៅ​កោះ​ពេជ្រ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​
* ទី​២៖ នៅ​ចំណុច អា​ផាត​ធឺ​ម៉ិ​ន សុភា ផ្ទះ​លេខ​១៥ ផ្លូវ ៣៥២ ស្ថិតនៅ​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង​។​

​លទ្ធផល​នៃ​ការប្រតិបត្តិ​ការ​នេះ​រួមមាន​៖
* ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​៖
១៖ ឈ្មោះ LEE SHAOFENG ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ ចិន​(​តៃវ៉ាន់​)​។​
២៖ ឈ្មោះ HE YI RI ភេទ​ប្រុស កើត​ថ្ងៃទី 16.06.1964 ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ G45794394 ។​
៣៖ ឈ្មោះ ZHANG JUN ភេទ ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ចិន​។​
៤៖ ឈ្មោះ CAI TAO ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ ចិន​។​

* ចាប់យក​វត្ថ​តាង​សរុប​រួមមាន​៖
១៖ សារធាតុ​ញៀន​សរុប​ទម្ងន់​ជាង​៧​គីឡូក្រាម គឺ​៖
- កេ​តា​មីន​(Ketamine) ជាង​៥​គីឡូក្រាម​
- ម៉េ​តំ​ហ្វេ​តា​មីន​(ICE) ជាង​២​គីឡូក្រាម​
- ហេ​រ៉ូ​អ៊ី​ន​(Heroin) ០.៣១​ក្រាម​
- អ៊ិ​ច​ស្តា​ស៊ី​(MDMA) ២៥.៧៥​ក្រាម​

២៖ សារធាតុ​គីមី​ផ្សំ សរុប​ទម្ងន់​ជាង​១០៩​គីឡូក្រាម គឺ​៖
- សារធាតុ​គីមី​ផ្សំ ៤ ប្រភេទ (​ស្ថិតក្នុង​តារាង​៤) ជាង​១៦ គីឡូក្រាម​
- សារធាតុ​គីមី​ផ្សំ ៩ ប្រភេទ (​គ្មាន​ក្នុង​តារាង​) ជាង​៩៣ គីឡូក្រាម​។​

[wai id="5"]