ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​៖ …. តេ​មក​ភ្លាម​ប្រសិន​មាន​មន្ត្រី​ណា​ប្រើប្រាស់​សម្តី និង​កាយវិការ​មិន​សមរម្យ ….

ព្រឹត្តិការណ៍ថ្មីៗ
0
2620


[wai id="7"]
​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត បាន​ថ្លែងថា​៖ បើ​នៅមាន​មន្ត្រី​តាម​បណ្តា​ខណ្ឌ និង​ប៉ុស្តិ៍​ណា បម្រើ​ប្រជាពលរដ្ឋ និង​ផ្តល់​សេវាសាធារណ​:​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​មិនបាន​ល្អ សូម​ខំ​មិន​ចូល​ផេ​ក «​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ​» ឬ ទំនាក់ទំនង​មក​លេខ​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ជាបន្ទាន់​។​

​មួយរយៈ​ពេលកន្លងមក​នេះ សង្កេតឃើញថា​ដោយ​ការអនុវត្ត​បាន​យ៉ាង​ល្អ​តាម​ការណែនាំ​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត របស់​មន្ត្រី​តាម​បណ្តា​ការិយាល័យ​ជំនាញ អធិការ​ខណ្ឌ​ទាំង​១៤ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ ក្នុងការ​ប្រចាំការ ២៤​ម៉ោង​/២៤​ម៉ោង ទទួល​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ ប្រើប្រាស់​សម្តី និង​កាយវិការ​ឲ្យ​បាន​សមរម្យ ជាពិសេស​ផ្តល់​សេវាសាធារណៈ​ឲ្យ​បាន​លឿន និង​ឆាប់រហ័ស​ក្នុងការ ធ្វើ​សៀវភៅ ស្នាក់នៅ (​ក​២) សៀវភៅ​គ្រួសារ (​ក​៤) និង​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ជូន​ប្រជាពលរដ្ឋ​មាន លក្ខណៈ ល្អប្រសើរ ទាន់ពេលវេលា ទទួល​បានការ​សាទរ និង​កោតសរសើរ​ពី​សំណាក់​ប្រជាពលរដ្ឋ​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បានបញ្ជាក់​យ៉ាង​ថា​៖ «​ដូច្នេះ​ប្រសិនបើ​នៅមាន​សេសសល់​មន្ត្រី​តាម​បណ្តា​ការិយាល័យ ជំនាញ ខណ្ឌ និង​ប៉ុស្តិ៍​ណា ដែល​អនុវត្ត​ការងារ និង​បម្រើ​ប្រជាពលរដ្ឋ​មិនបាន​ល្អ ដូចជា​មិន​ទទួល​ពាក្យបណ្តឹង ប្រើប្រាស់​សម្តី និង​កាយវិការ​មិន​សមរម្យ ទទួល​ឯកសារ​ពី​ប្រជាពលរដ្ឋ​ទុក​យូរ​ជ្រុល​មិន​ធ្វើ​ជូន​ប្រជាពលរដ្ឋ សូមជួយ​រាយការណ៍​មកកាន់​ផេ​ក «​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​» ឬក៏​ទំនាក់ទំនង​មក​លេខ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ 069 516 999»​។​

[wai id="5"]