ការសម្រេច​កាម​ខ្លួនឯង​ជា​រឿង​ខុស​ប្រពៃណី ប៉ុន្តែ​បើ​វិភាគ​តាម​លក្ខណ​:​វិជ្ជា​សាស្ត្រ​យ៉ាង​វិញ ?

សុខភាព
0
4416
[wai id="8"]


[wai id="7"]
​ជាការ​ពិតណាស់ ការជជែក ឬ​អប់រំ​អំពី រឿង​ផ្លូវភេទ ប្រហែលជា​មិនល្អ​ទេ សម្រាប់​ប្រពៃណី​ខ្មែរ ហើយក៏​មិនមាន​មនុស្ស​ច្រើន​ដែរ ដែល​និយាយ​អំពី​វា ជាពិសេស គឺ​ក្មេងស្រី​តែម្តង​។​សកម្មភាព​ជួយ​ខ្លួនឯង​ឲ្យ​ដល់ត្រើយ​តណ្ហា​នេះ​មិន​សំដៅ​តែ​ចំពោះ​ករណី​គ្មាន​ដៃគូ​រួមភេទ​នោះទេ ជួនកាល ទង្វើ​បុរស​ប្រើ​ម្រាមដៃ​ច្បូត​លិង្គ​ខ្លួនឯង ឬ​ស្ត្រី​ប្រើ​ម្រាមដៃ​លូក​ប្រដាប់ភេទ​ខ្លួន​នោះ​ក៏​អាច​ប្រព្រឹត្តទៅ​នៅពេល​កំពុងមាន​ដៃគូ​រួមភេទ​ផងដែរ​។​
ពាណិជ្ជកម្ម

​យ៉ាងណាមិញ​វិធី​មួយ​នេះ​ក៏មាន​លក្ខណៈ​ពេញនិយម​ក្នុងការ​សម្រេច​កាម​រប​ស់បុ​រសៗ ឬ​ស្ត្រី​ដែល​គ្មាន​ដៃគូ​។ តាម​ធម្មជាតិ​វិធីសាស្ត្រ​ប្រភេទ​នេះ​មិនមាន​ផលប៉ះពាល់​ដល់​សរីរាង្គ​ខាងក្រៅ និង​សតិអារម្មណ៍​របស់​អ្នកប្រព្រឹត្ត​អ្វី​ធ្ងន់ធ្ងរ​ឡើយ​។​
​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េង​លី បាន​ណែនាំ​អំពី​គុណប្រយោជន៍​នៃ​ការសម្រេច​កាម​ដោយ​ដៃ​សម្រាប់​បុរស និង​នារី​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់លោក​គឺ MJQ University Press ដោយ​លោក​និយាយថា​៖
​យុវជន​យើង​មួយចំនួន ជាពិសេស​អ្នក​នៅ​ស្រុកស្រែ​ចម្ការ ជួនកាល​ពួកគាត់​អាយុ​១៧ រឺ​១៨​ឆ្នាំ​ទៅហើយ តែ​មិនដែល​ធ្លាប់​សម្រេច​កាម​ដោយ​ដៃ (Masturbation) នៅឡើយ​ផង​។ នេះ​អាចមកពី​ពួកគាត់​មានការ​ខ្មាសអៀន​ច្រើន ឬ​អាចមកពី​ពួកគាត់​ខ្លាច​ប៉ះពាល់​សុខភាព​ផ្លូវភេទ ឬក៏​អាចមកពី​ពួកគាត់​ពិបាក​រក​កន្លែង​សម្រេច​កាម​ដោយ​ដៃ ដ្បិត​ពួកគាត់​រស់នៅ​ជុំ​គ្រួសារ ផ្ទះ​តូច​គ្មាន​បន្ទប់​ដាច់ដោយឡែក​ពីគ្នា​។ និយាយ​ដល់​ការសម្រេច​កាម​ដោយ​ដៃ​នេះ ខ្ញុំ​ធ្លាប់​ឮ​ចាស់ៗ​នៅតាម​ទីជនបទ​និយាយ​បន្លាច​កូនចៅ​ប្រុសៗ​របស់​ពួកគាត់​ថា “​កុំ​ធ្វើ​អី​ផ្ដេសផ្ដាស​វ៉ឺយ (​សម្រេច​កាម​ដោយ​ដៃ​) ប្រយ័ត្ន​កើតរោគ​ស្រវាំងភ្នែក ឆ្កួត គ្មាន​កូន កើត​ជំងឺឃ្លង់​...”​។ បើតាម​ក្បួន​ពេទ្យ គេ​ពុំបាន​ហាមប្រាម​មិនឱ្យ​យើង​សម្រេច​កាម​ដោយ​ដៃ​នោះឡើយ​។ ផ្ទុយទៅវិញ​គេ​មានតែ​ជំរុញ​ឱ្យ​យើង​សម្រេច​កាម​ដោយ​ដៃ​ឱ្យបាន​ច្រើន យ៉ាងហោចណាស់​ក៏​មួយដង​ដែរ​ក្នុង​មួយថ្ងៃ ដ្បិត​ការសម្រេច​កាម​ដោយ​ដៃ វា​ជួយ​កាត់បន្ថយ​ភាព​ធុញថប់​តប់ប្រមល់ ធ្វើឱ្យ​អារម្មណ៍​យើង​ស្រស់ស្រាយ បង្កើត​ទឹកកាម​ថ្មី ធ្វើឱ្យ​ឈាម​ដើរ​ស្រួល កាត់បន្ថយ​ករណី​រំលោភ​សេពសន្ថវៈ ជាដើម​។ ម្យ៉ាង ប្រសិនបើ​យើង​មិនដែល​សម្រេច​កាម​ដោយ​ដៃ​ទេ ក្បាល​លិង្គ​នឹង​តូច​ខុស​ខ្នាត ហើយ​ពេល​រួមភេទ​ជាមួយ​ដៃគូ​ឆាប់​ចេញ​ទឹកកាម ដែល​ធ្វើឱ្យ​ដៃគូ​អស់​អារម្មណ៍​ជាមួយ​យើង​ក៏មានដែរ​។ នៅ​ស្រុក​យើង​ដោយសារ​ការហូបចុករ​បស់​ប្រជាពលរដ្ឋ​មិនសូវ​ពេញលេញ ឬ​ពុំ​សូវ​មាន​ជីវជាតិ​គ្រប់គ្រាន់ ដូច្នេះ​គេ​មិនសូវ​ឱ្យ​បុរស​ដែល​មិនទាន់មាន​ដៃគូ សម្រេច​កាម​ដោយ​ដៃ​ញឹកញាប់​ពេក​ទេ ប៉ុន្តែ​បើ​នៅ​សហរដ្ឋអាមេរិក ដែលជា​ប្រទេស​អភិវឌ្ឍ ពលរដ្ឋ​គេ​សម្បូរ​អាហារ​ញ៉ាំ​ចុក​គ្រប់គ្រាន់ គឺ​គេ​ណែនាំ​ឱ្យ​យុវជន​គេ​សម្រេច​កាម​ដោយ​ដៃ​ឱ្យបាន​២​ទៅ​៣​ដង​ក្នុង​មួយថ្ងៃ ហើយ​ជួនកាល​អាច ២​ដង​ក្នុង​មួយថ្ងៃ​ក៏មានដែរ​។ ខ្ញុំ​សូមបញ្ជាក់​បន្តិច​ថា ពុំមែន​តែ​បុរស​ទេ​ដែល​ត្រូវ​សម្រេច​កាម​ដោយ​ដៃ​នោះ សូម្បីតែ​នារី​ភេទ​ក៏​គួរតែ​សម្រេច​កាម​ដោយ​ដៃ​ដែរ​។ រឿង​ហ្នឹង​ពុំមែន​ជា​រឿង​គួរឱ្យ​ខ្មាសអៀន​អី​ទេ ព្រោះ​វា​ជា​ធម្មជាតិ​របស់​មនុស្ស​យើង​គ្រប់ៗ​រូប ដែល​នរណាៗ​ក៏​គួរតែ​យល់ដឹង និង​ធ្វើ​វា​ដែរ​។​

​គួរ​បញ្ជាក់ដែរថា ការចំណាយ​សម្រេច​កាម​ដោយ​ខ្លួនឯង​ច្រើនពេក​អាច​បង្កើតជា​ទម្លាប់​ងប់​ងុ​ល ដែល​ប៉ះពាល់​ឥរិយាបថ នាំ​ឲ្យ​មាន​ជំងឺ​មមើមមាយ​ចិត្តច្រើន​។ អ្នក​ដែល​ងប់​នឹង​ការសម្រេច​កាម​ដោយ​ខ្លួនឯង​ញឹកញយ ក៏​អាចជា​អ្នក​ងប់​នឹង​វីដេអូ​សិច ហើយ​ពួកគេ​ងាយ​នឹង​ភ្លេច​ពេលវេលា​សំខាន់​សម្រាប់​បង្កើត​សម្ព័ន្ធភាព​សិច​ជាក់ស្តែង​ជាមួយ​ដៃគូ​។​
[wai id="5"]