សម្ដេច​តេ​ជោ ៖​អនុញ្ញាតឱ្យ​កាស៊ីណូ ប្រតិបត្តិការ​អាជីវក​ម្ម​សាជាថ្មី​ឡើងវិញប៉ុន្តែ…​

ព្រឹត្តិការណ៍ថ្មីៗ
0
6400
[wai id="8"]


[wai id="7"]
​សម្ដេច​តេ​ជោ ហ៊ុន សែន អនុញ្ញាតឱ្យ​កាស៊ីណូ ប្រតិបត្តិការ​អាជីវក​ម្ម​សាជាថ្មី​ឡើងវិញ​។ សម្ដេច​ប្រកាស​បែបនេះ នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ពេញអង្គ នា​ព្រឹក​ថ្ងៃទី ៣ កក្កដា​។ សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា ការ​ដំណើរការ​អាជីវកម្ម​វិញ​នេះ គឺ​តម្រូវឱ្យ​កាស៊ីណូ​ទាំងនោះ មានតែ​ល្បែងភ្នាល់ និង​ស្លត​ម៉ាស៊ីន​ប៉ុណ្ណោះ​។​
​ការសម្រេច​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២០​នេះ​។​
ពាណិជ្ជកម្ម

​លោក ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានបញ្ជាក់​លើ​ទំព័រ Facebook យ៉ាង​ដូច្នេះ​ថា «​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​អនុញ្ញាត​ដល់​កាស៊ីណូ​មានលទ្ធភាព​បើក​ប្រតិបត្តិការ​អាជីវកម្ម សារជាថ្មី​វិញ ក៏ប៉ុន្តែ​មាន​ល្បែងភ្នាល់ និង​ស្លុត​ម៉ាស៊ីន​តែប៉ុណ្ណោះ​។ កាស៊ីណូ​ទាំងអស់នោះ ត្រូវ​ស្នើសុំ​ឱ្យមាន​ការអនុញ្ញាត​ពី​ក្រសួង សុខាភិបាល ដែលមាន​ភ្ជាប់​លក្ខខណ្ឌ​តម្រូវ​មួយចំនួន នៃ​វិធាន​ការការពារ​ជាមួយ​ជំងឺ​កូ​វីដ​-១៩»៕

[wai id="5"]