បុរស នារី​ដែល​ចូលចិត្ត​ស្លៀកពាក់​របៀប សន្សំសំចៃ​ក្រណាត់​នៅ​ទីសាធារណៈ ពេលនេះ​……

ព្រឹត្តិការណ៍ថ្មីៗ
0
5435
[wai id="8"]


[wai id="7"]
​សេចក្តីព្រាងច្បាប់​ស្តីពី​សណ្តាប់ធ្នាប់​សាធារណៈ​ចំនួន​៨​ជំពូក និង​៤៨​មាត្រា ដែល​ចែង​ពី​ការហាមឃាត់​ស្លៀកពាក់​ខ្លី​នឹងត្រូវ​ដាក់​អនុវត្ត​ចុងឆ្នាំ​នេះ ឬ​ដើម​ឆ្នាំក្រោយ ។ គោលបំណង ដើម្បី​ធានា​ការគ្រប់គ្រង​សណ្ដាប់​សាធារណៈ ឱ្យមាន​របៀបរៀបរយ សោភ័ណភាព អនាម័យ បរិស្ថាន ភាពស្ងប់ស្ងាត់ សុវត្ថិភាព​សង្គម រក្សា​ប្រពៃណីជាតិ និង​សេចក្ដីថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ​។​
ពាណិជ្ជកម្ម

​នៅក្នុង​សេចក្ដីព្រាងច្បាប់​នេះ​បានចែង​អំពី​ការ​រឹតត្បិត ដូចជា​ស្ដ្រី​ត្រូវបាន​ហាមឃាត់​ការ​ស្លៀកពាក់​ខ្លី​ពេក​រហូត​ខើច​លើ ខើច​ក្រោម ការ​ស្លៀកពាក់​ស្ដើង​លេច​កេរ​ភេទ ឬ​ការ​ស្លៀកពាក់​បង្ហាញ​ផ្នែក​ខ្លះ​នៃ​កេរ​ភេទ បុរស​មិនត្រូវ​ដោះអាវ ឱ្យ​ខ្លួន​ទទេរ​នៅ​ទីសាធារណៈ ឬ​ស្លៀក​តែ​ខោ​ទ្រនាប់​ដើម្បី​បង្ហាញ​កេរ​ខ្មាស​។​
​សកម្មភាព​ហាមឃាត់​នៅតាម​ទីសាធារណៈ​ផ្សេងទៀត ដូចជា​ការរស់នៅ​លើ​ចិញ្ចើមផ្លូវ ការសុំ​ទាន ការបង្ហូរ​ចោល​កាក សំណល់​នៅតាម​ទីសាធារណៈ ការបិទ​ផ្សាយ​ព័ត៌មាន​ឬ​រូបភាព​ធ្វើឱ្យប៉ះពាល់​ប្រពៃណី​និង​សាសនា​។​
​យោងតាម​ការចេញផ្សាយ​របស់​គេហទំព័រ​ក្នុងស្រុក​មួយ​បាន​ឲ្យ​ដឹងថា ក្រសួងមហាផ្ទៃ​បានបញ្ចប់​ការតាក់តែង​បឋម​នៃ​ច្បាប់​ស្ដីពី​សណ្ដាប់ធ្នាប់​សាធារណៈ ហើយ​កាលពី​ខែមិថុនា បាន​បញ្ជូន​សេចក្ដីព្រាងច្បាប់​នេះ​ទៅឱ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ នៅតាម​បណ្ដា​ខេត្ត​ទាំងអស់​ពិនិត្យ និង​កែសម្រួល​ចុងក្រោយ មុន​ដាក់ជូនទៅ​រដ្ឋាភិបាល ។

​ក្រសួងមហាផ្ទៃ​បញ្ជាក់ថា ច្បាប់​នេះ អាច​នឹងត្រូវ​ចូល​ជាធរ​មាននៅ​ចុង​ឆ្នាំនេះ ឬ​ដើម​ឆ្នាំក្រោយ ប្រសិនបើ​ការយល់ និង​អនុម័ត​ដោយ​ក្រសួង​ពាក់ព័ន្ធ​នានា និង​រដ្ឋសភា ។ សេចក្ដីព្រាងច្បាប់​ស្ដីពី​សណ្ដាប់ធ្នាប់​សាធារណៈ​នេះ មាន​៨​ជំពូក និង​៤៣​មាត្រា និង​មាន​គោលបំណង ដើម្បី​ធានា​ការគ្រប់គ្រង​សណ្ដាប់​សាធារណៈ ឱ្យមាន​របៀបរៀបរយ សោភ័ណភាព អនាម័យ បរិស្ថាន ភាពស្ងប់ស្ងាត់ សុវត្ថិភាព​សង្គម រក្សា​ប្រពៃណីជាតិ និង​សេចក្ដីថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ ។​

[wai id="5"]