សម្តេច​តេ​ជោ ៖ ត្រូវតែ​ជម្រះ​និង​ត្រូវ​វះកាត់​មន្ត្រី​ខិលខូច​ដែល​ឃុបឃិត​គ្នាយ​កដីរ​ដ្ឋ និង​យក​ដី​ប្រជាពលរដ្ឋ

ព្រឹត្តិការណ៍ថ្មីៗ
0
2853
[wai id="8"]


[wai id="7"]
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់ថា បញ្ហាដីធ្លី​ដល់ពេល​ដែល​ត្រូវតែ​ជម្រះ​និង​ត្រូវ​វះកាត់​ហើយ​។ ប្រមុខ​រដ្ឋាភិបាល​ថ្លែង​យ៉ាង​ដូច្នេះ​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នា​ថ្ងៃទី​០៣ ខែកក្កដា​នេះ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ដែល​បាន​ស្រង់​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី​មក​បញ្ជាក់​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បានបញ្ជាក់​បន្ថែម​ថា ការ​ថ្លែង​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី​គឺជា​ប់​ពាក់ព័ន្ធ​ទៅនឹង​ជម្លោះដីធ្លី​នៅក្នុង​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ដើម្បី​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ សម្តេច​បាន​បញ្ជា​ទៅ​ក្រសួងយុត្តិធម៌ ក្រុម​មេធាវី​របស់​សម្តេច ព្រមទាំង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផងដែរ ដើម្បី​ស៊ើបអង្កេត​លើ​រឿងនេះ​។ ក្នុង​កិច្ចប្រជុំ​នា​ព្រឹក​មិញ​នេះ សម្តេច​តេ​ជោ បាន​បញ្ជា​ទៅ​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​លើ​វិវាទ​នេះ​ដាក់ជូន​គណៈរដ្ឋមន្ត្រី​ថែម​ទៀតផង​។​
ពាណិជ្ជកម្ម

​ទន្ទឹមនឹង​ការលើក​ពី​វិវាទ​ដីធ្លី​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ឆ្លៀត​បញ្ជាក់ថា បញ្ហាដីធ្លី​នេះ​ដល់ពេល​ត្រូវ​ជម្រះ និង​ត្រូវ​វះកាត់​មន្ត្រី​ដែល​ខិលខូច​ហើយ​។ សម្តេច​តេ​ជោ បាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ចំពោះ​មន្ត្រី​ខិលខូច​ដែល​ឃុបឃិត​គ្នាយ​កដីរ​ដ្ឋ និង​យក​ដី​ប្រជាពលរដ្ឋ​ហើយ​រិះរក​កលល្បិច​និង​វិធី​ផ្សេងៗ​ធ្វើបាប​ប្រជាពលរដ្ឋ​វិញ ដើម្បី​ខ្លួន​បាន​កាន់កាប់​ដីធ្លី​ស្របច្បាប់ គឺ​នឹង​ទទួលទោស​ដ៏​ធ្ងន់ធ្ងរ​បំផុត ហើយនឹង​ឈានទៅ​បណ្តេញ​ចេញពី​គណបក្ស​តែម្តង​។ ចំពោះ​ប្លង់រឹង​ដែល​បានធ្វើ​ដោយ​អំពេ​ី​ឃុបឃិត​ទុច្ចរិត គឺ​នឹង​រំលាយចោល​វិញ​»​។​

​សូមបញ្ជាក់ថា វិវាទ​ដីធ្លី​នៅ​ស្រុក​គាស់ក្រឡ​រវាង​ឧកញ៉ា សង ថន និង​ប្រជាពលរដ្ឋ បាន​ក្លាយទៅជា​ព្រឹត្តិការណ៍​កក្រើក និង​ចាប់អារម្មណ៍​ខ្លាំង​ក្នុង​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ខ្មែរ​។ វិវាទ​ដីធ្លី​នេះ នាំឱ្យ​សម្តេច​តេ​ជោ ហ៊ុន សែន សម្រេច​បញ្ចប់​តំណែង​អភិបាលស្រុក​គាស់ក្រឡ​លោក ម៉ៅ សុ​ចាន់​។​
​ជាមួយគ្នានេះ លោក​ឧកញ៉ា សង ថន និង​អភិបាលរង​ខេត្តបាត់ដំបង​ម្នាក់ គឺ​លោក រ៉ា​ហ្វា​ត់ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ​ហៅ​មក​សួរនាំ​ផងដែរ​៕

[wai id="5"]