សម្តេច​ក្រឡាហោម ស ខេង បាន​ជំរុញ​ឱ្យ​ក្រសួង​ធ្វើ​រឿង​មួយ ជៀសវាង​ច្របូកច្របល់​លើ​បញ្ហាដីធ្លី !

ព្រឹត្តិការណ៍ថ្មីៗ
0
3730
[wai id="8"]



[wai id="7"]
​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ជំរុញឱ្យមាន​ការរៀបចំ​ប្លង់គោល​ប្រើប្រាស់ ដី​នៅតាម​តំបន់​ប៉ូល​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ឱ្យបាន​មុខការ​អភិវឌ្ឍ​ឈាន​មកដល់ បើ​មិន​ដូច្នោះ​ទេ វា​នឹងធ្វើ​ឱ្យមាន​ស្ថាន ភាពច្របូកច្របល់​ដូចគ្នា​ទៅនឹង​ខេត្ត​ព្រះសីហនុ​ជា​ឧទាហរណ៍​ស្រាប់​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែង​ក្នុង​ពិធី​ប្រជុំ​បូកសរុប​លទ្ធផល ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំឆមាស​ទី​១ និង​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២០​នៅ​ថ្ងៃទី​៧ កក្កដា​ថា “​ខាង​ក្រសួង​ដែនដី​នគរ រូបនីយកម្ម និង​សំណង់ ការរៀបចំ​ប្លង់គោល​នៅ​កន្លែង​មួយចំនួន ដែល​ខុសពី​ប៉ូល​អភិវឌ្ឍន៍ ។ បើ​យើង​មិន​គិតពី អ្វី​វា​នឹង​ច្របូកច្របល់​អស់ហើយ ហើយ​នៅពេល​ខាងមុខ មិន​ងាយ​កែសម្រួល​នោះទេ​”​។​
​សម្តេច​បាន​បញ្ជាក់ថា «​ករណីនេះ ខ្ញុំ​លើក​ឧទាហរណ៍ ដូចជា​ខេត្ត​កំពង់សោម​ដែលជា​តំបន់​ប៉ូល​សេដ្ឋកិច្ច ហើយ​មណ្ឌលគិរី​ក៏​ជា​តំបន់​ប៉ូល​ដែរ ។ ឥឡូវ​នាំគ្នា​ទៅ​ចាប់យក​ដី ហើយ​កំពុង​មានរឿង​មិនទាន់​ដោះ ស្រាយ​ផង​! ហើយ​សុទ្ធតែ​អ្នកធំៗ ។ ធំ​ប៉ុណ្ណា​ខ្ញុំ​មិនដឹង​ទេ តែ​ដឹង​តែ​ធំ​»​។​
​សម្តេច​ក៏បាន​លើកឡើង​ថា សម្តេច​គ្មាន​ដី​សូម្បី​តែមួយ​តឹក ឬ​កន្លះ​តឹក នៅ​ខេត្តមណ្ឌលគិរី​។ តែ​ប​ច្ចុ​ប្ប​មាន​អ្នកធំៗ​បាន​ប្រជែង គ្នា​ទៅ​ចាប់ដី​នៅ​ទីនោះ ហើយ​លទ្ធផល​សម្តេច​បា​ន​ក្លាយជា​អ្នក​រងកម្ម​ក្នុងការ​ដោះស្រាយ បញ្ហាដីធ្លី​ទៅវិញ​។​
ពាណិជ្ជកម្ម

​គួររម្លឹកដែរថា​កន្ល​ង​មក រដ្ឋាភិបាល​បានចេញ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​នគរូបនីយកម្ម រាជធានី ក្រុង និង​ទីប្រជុំជន នៅ​ទូទាំងប្រទេស ក្នុង​ការរៀបចំ​ប្លង់គោល​ប្រើប្រាស់​ដី ដើម្បី​កំណត់​អំពី​ច​ង្ខុ​វិស័យ និង​យុទ្ធសាស្ត្រ​រួម សម្រាប់​ការអភិវឌ្ឍ​រូបវ័ន្ត និង​កំណត់​អំពី​ប្រភេទ​ប្រើប្រាស់​ដី ព្រមទាំង​បង្ហាញ​អំពី​ទម្រង់​ទីក្រុង បណ្តាញ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ទ្ធ​ទីក្រុង គមនាគមន៍ សំខាន់ៗ​នៃ​ទីក្រុង និង​ការធ្វើសមាហរណកម្ម​។ ប្លង់គោល​ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​តាម​លំដាប់​អាទិភាព​សម្រាប់​រយៈពេល​ខ្លី មធ្យម និង​រយៈពេល​វែង​។​

​ប្លង់គោល​ប្រើប្រាស់​ដីធ្លី ( Land Use Plan): ជា​ផែនការ​លម្អិត​ចេញពី​ប្លង់គោល កំណត់​អំពី​ប្រភេទ​ដី និង​តំបន់​នៃ ការប្រើប្រាស់​ដី​នីមួយៗ កំណត់​អំពី​បទ​ប្បញ្ញត្តិ​នៃ​ការប្រើប្រាស់​ដី ការអភិវឌ្ឍ ការអភិរក្ស និង​បទ​ប្ប​ញ្ញ​តិ្ត​សាងសង់​ក្នុង តំបន់​នីមួយៗ​ព្រមទាំង​កំណត់​អំពី​បណ្តាញ​គមនាគមន៍ និង​ការធ្វើ​សម​ហ​រណកម្ម ។​

​សូមបញ្ជាក់ថា ថ្មីៗ​នេះ​មាន​បញ្ហា​ទំនាស់​ដីធ្លី​នៅ​ស្រុក គាស់ក្រឡ ខេត្តបាត់ដំបង រវាង​អ្នកមានអំណាច និង​អាជ្ញាធរខេត្ត ជាមួយ​ពលរដ្ឋ​។ ក្នុងនោះ​បន្ទាប់ពី​មានរឿង​អង្គភាព​ប្រឆាំង អំពើពុករលួយ ក៏បាន​នាំខ្លួន​ឧកញ៉ា​ម្នាក់ និង​អភិបាលរង​ខេត្ត បាត់ដំបង​ម្នាក់ យកទៅ​សួរនាំ​ផងដែរ ។​
​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាស​ដកហូត​តំណែង មន្ត្រី​ខិលខូច ក្នុង​ជួរ​រាជរដ្ឋាភិបាល ដោយហេតុ​ពួក គេ​មិនបាន​គោរព​និង​ធ្វើតាម​អភិក្រម​ទាំង​៥ ដែល​សម្ដេច​បានដាក់​ចេញ​៕
[wai id="5"]