អគ្គនាយកដ្ឋាន​គយ រថយន្ត និង​ទំនិញគេចពន្ធ ដែល​ខ្លួន​បាន​រឹបអូស​បើ​ម្ចាស់​មិន​ចូលខ្លួន​ដោះស្រាយ​នឹងត្រូវ​ជួប រឿងនេះ​

ព្រឹត្តិការណ៍ថ្មីៗ
0
4863
[wai id="8"]



[wai id="7"]
​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (​អ​.​គ​.​រ​) នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រកាសថា រថយន្ត និង​ទំនិញគេចពន្ធ ដែល​ខ្លួន​បាន​រឹបអូស​នោះ នឹងត្រូវ​ដាក់លក់​ប្រសិនបើ​ម្ចាស់​មិន​ចូលខ្លួន​ដោះស្រាយ​ទេនោះ​។ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ទុក​រយៈពេល​៦០​ថ្ងៃ គិត​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ ឱ្យ​ម្ចាស់​រថយន្ត និង​ទំនិញគេចពន្ធ​ចូលខ្លួន​ទៅ​ដោះស្រាយ​។​
​យោងតាម​សេចក្តីជូនដំណឹង​នៅ​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២០ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានឱ្យដឹងថា ម្ចាស់​យានយន្ត និង​ម្ចាស់​ទំនិញគេចពន្ធ ដែល​ត្រូវបាន​បង្ក្រាប និង​រក្សាទុក​បណ្ដោះអាសន្ន​នោះ ចូលខ្លួន​បំពេញ​កាតព្វកិច្ច​ពន្ធអាក​រ និង​ពិន័យ​តាមច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​។​
ពាណិជ្ជកម្ម



[wai id="5"]