សង្គ្រាម​លុយ​១​ម៉ឺន​រៀល ប្តី ស្លាប់​នៅលើ​គ្រែ​ក្នុង​ថ្លុកឈាម ជនបង្ក​ជា​ប្រពន្ធ​នឹង​ម្តាយក្មេក​ត្រៀម​រស់នៅ​កន្លែង​ថ្មី !

ព្រឹត្តិការណ៍ថ្មីៗ
0
268
​កាលពីពេល​កន្លងទៅនេះ​មានរឿង​រ៉ាវ​ដ៏​ហួសចិត្ត​មួយ​បានកើត​ឡើង ដោយ​ពុំ​នឹកស្មាន​ដល់​ថា ម្តាយ និង​កូនស្រី​នេះ មានចិត្ត​សាហាវឃោរឃៅ ទាញ​កាំបិត​ម្នាក់​មួយ​ព្រួត​សម្លាប់​ប្តី និង​កូនប្រសារ​ស្លាប់​នៅលើ​គ្រែ​ក្នុង​ថ្លុកឈាម ព្រោះតែ​ដោយសារ​ប្រាក់ ១ ម៉ឺន​រៀល​… ។ អំពើ​ឃាត​កម្មនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ ព្រឹក ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៩ នៅ​បន្ទប់​ជួល​ក្នុងភូមិ​ចុង​ថ្នល់​លិច សង្កាត់​ទឹកថ្លា ខែ​សែន​សុខ ។​ ​យោងតាម​ប្រភពព័ត៌មាន​ពី​លោក ហួរ ម៉េង​វ៉ាង អធិការ​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹងថា ស្ត្រី​បង្កហេតុ​ឈ្មោះ គង់ ធីតា អាយុ ៤៩ ឆ្នាំ រីឯ​កូនស្រី​ឈ្មោះ ង៉ូ​យ សុ​ម៉ា​រី អាយុ ២០ ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល​ក្នុងភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ​។ ចំពោះ​ជនរងគ្រោះ​ជា​ប្តី​ស្លាប់​ឈ្មោះ គឹម យ៉​ត អាយុ ២៩ ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​។ ពួកគេ​នឹងត្រូវ​បញ្ជូនទៅ​សាលាដំបូង​រាជធានី ភ្នំពេញ នៅ​ថ្ងៃទី ២៧ ឧសភា​នេះ​។ ​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ នៅ​ថ្ងៃទី​២៤ ឧសភា ជ​នន​សង្ស័យ​ជា​ប្រពន្ធ​ឈ្មោះ ង៉ូ​យ សុ​ម៉ា​រី បាន​សុំ​លុយ​ជនរងគ្រោះ​ជា​ប្តី​ចំនួន ១ ម៉ឺន​រៀល ហើយ​នៅពេលនោះ​ជនរងគ្រោះ​មិន​ព្រម​ឲ្យ ក៍មាន​កើតមាន​ជំលោះ​ជាមួយគ្នា​តែម្តង ។ បន្ទាប់មក ជនរងគ្រោះ​បាន​យកដៃ​ទៅ​ច្របាប់​ក​ជនសង្ស័យ​ឈ្មោះ ង៉ូ​យ សុ​ម៉ា​រី ជាហេតុ​ធ្វើ​ឲ្យ​ជនសង្ស័យ ង៉ូ​យ សុ​ម៉ា​រី បាន​ស្រែក​ឲ្យ​ម្តាយ​របស់ខ្លួន (​ជនសង្ស័យ គឹម ធីតា​) ជួយ ។ ភ្លាមៗ​នោះ ជនសង្ស័យ​ឈ្មោះ គឹម ធីតា ក៏​ស្ទុះ​ចូលមក​ជាមួយ​ដៃ​កាន់​កាំបិត​តាំង​បុ័ងតោ មក​កាប់​ជនរងគ្រោះ​ចំ​កញ្ចឹងក បណ្តាល​ឲ្យ​ដេក​ដួល ហើយ​ជនសង្ស័យ​ឈ្មោះ ង៉ូ​យ សុ​ម៉ា​រី (​ប្រពន្ធ​) បាន​យក​ខ្សែភ្លើង ស្កុ​ត​ចង​រុំ​ដៃជើង​ជនរងគ្រោះ រួច​យក​កូនកាំបិត​ចុង​ស្រួច​ចាក់​លើ​ជនរងគ្រោះ​បន្ថែម បណ្តាល​ឲ្យ​ស្លាប់​នៅ​ហ្នឹង​កន្លែង​តែម្តង ។​ ​បន្ទាប់ពី​សម្លាប់​ជនរងគ្រោះ​រួចហើយ ស្ត្រី​ទាំង ២ នាក់​ម្តាយកូន ក៏បាន​ចាក់សោ​បន្ទប់​ជួល​ហើយ​នាំគ្នា​ទៅប្រាប់​ឪពុក ដែលជា​នគរបាល​នៅ ពេលនោះ ឪពុក​ក៏​នាំខ្លួន​ពួកគេ​មក​សារភាព​ប្រាប់​សមត្ថកិច្ច​តែម្តង​៕