អាចម៍​ផ្កាយប្រវែង ១៧០​ម៉ែត្រ នឹង​ហោះ​មក​កៀក​ផែនដី​បំផុត​នាពេល​ខាងមុខនេះ !

ព្រឹត្តិការណ៍ថ្មីៗ
0
2094
[wai id="8"]


[wai id="7"]
​អាចម៍ផ្កាយ​ដ៏​ធំ​មួយ​ហោះ​កាត់​ក្បែរ​ភពផែនដី​របស់​យើង បើតាម​អង្គការ NASA ទោះបីជា​អាចម៍ផ្កាយ​ទាំងពីរ ដែល​ត្រូវបាន​ដាក់ឈ្មោះ​ឲ្យ​ថា 2016 DY30 និង 2020 ME3 ត្រូវបាន​គេ​គណនា​ថា នឹង​ហោះ​មក​កៀក​ផែនដី​បំផុត​ក៏ពិតមែន ប៉ុន្តែ​គម្លាត​របស់​វា​នឹង​ស្ថិតនៅ​ឆ្ងាយ ជាង​គម្លាត​រវាង​ព្រះ​ច័ន្ទ និង​ផែនដី​ទៅទៀត​។ ដោយ​មិន​បង្ក​គ្រោះថ្នាក់​ណាមួយ​ដល់​ផែនដី​នោះទេ​។ ក៏ប៉ុន្តែ ទោះជា​យ៉ាងណា អ្នកវិទ្យាសាស្ត្រ​នាំគ្នា​ចាប់អារម្មណ៍​ខ្លាំង​លើ​ហេតុការណ៍​នេះ ម្យ៉ាង​ដោយសារតែ​ការហោះ​កាត់​ក្បែរ​នេះ គឺជា​ឱកាស​ឲ្យ​គេ​សិក្សា​កាន់តែ​លម្អិត​លើ​អាចម៍ផ្កាយ ។​
ពាណិជ្ជកម្ម

គួរ​បញ្ជាក់ដែរថា អាចម៍ផ្កាយ​2016 DY30 និង 2020 ME3 នេះ វា​កាត់​ប្រវែង ១៧០​ម៉ែត្រ ហើយ​ហោះ​ឆ្លងកាត់​ផែនដី​ក្នុង​ចម្ងាយ​៣០,៥០០​ម៉ា​យ​ក្នុង​មួយ​ម៉ោង​។ ហើយ​វា​នឹង​គោចរ​មក​ក្នុង​គម្លាត​កៀក​បំផុត ៥​លាន​គីឡូម៉ែត្រ​ពី​ភពផែនដី ប្រសិនបើ​វា​ធ្វើដំណើរ​ឆ្ពោះ​មកកាន់​ផែនដី វា​ពិត​ជាធំ​ខ្លាំងណាស់​ដែល​មិនអាច​បំបែក​ខ្លួន​នៅក្នុង​លំហ​អាកាស​បានទេ ប៉ុន្តែ​យ៉ាងណាមិញ ក្រុម​អ្នកវិទ្យាសាស្ត្រ​អាវ​កាស​បាន​លើកឡើងថា វា​គ្មាន​គ្រោះថ្នាក់​ដល់​ភពផែនដី​យើង​ទេ​៕
[wai id="5"]