ក្រុមហ៊ុន​ដ៏​ល្បី​លំដាប់​ពិភពលោក 7-Eleven នឹងមាន​វត្ត​មាននៅ​ប្រទេស​កម្ពុជា​នាពេលខាងមុខ​នេះ

ព្រឹត្តិការណ៍ថ្មីៗ
0
1172
[wai id="8"]


[wai id="7"]
​ក្រុមហ៊ុន​លក់ទំនិញ​រាយ​ដ៏​ធំ​បំផុត​នៅលើ​ពិភពលោក 7-Eleven ដែលមាន​ហាង​ទំនិញ​ជាង ៧​ម៉ឺន​ហាង នៅ​ជុំវិញ​ពិភពលោក បាន​ចុះហត្ថលេខា​ផ្ដល់​សិទ្ធិ​អាជីវកម្ម​ផ្ដាច់មុខ (Master Franchise) ជាមួយ​ក្រុមហ៊ុន CP ALL (Cambodia) Co., Ltd. ដែលជា​បុត្រ​សម្ព័ន្ធ​មួយ​របស់ CP ALL Public Company Limited ដើម្បី​បើក​ដំណើរការ​ហាង​ទំនិញ​ប្រ៊េ​ន 7-Eleven នៅ​កម្ពុជា​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន elevenmyanmar កាលពី​ថ្ង​ទី​២២ ខែកក្កដា ឆ្នាំ ២០២០ ។
ពាណិជ្ជកម្ម

​ផ្អែក​តាម​ខ្លឹមសារ​នៃ កិច្ចព្រមព្រៀង​នោះ​ក្រុមហ៊ុន CP ALL (Cambodia) Co., Ltd. គឺជា​អ្នកទិញ​សិទ្ធិផ្ដាច់មុខ​តែ មួយគត់​ដែល​ទទួលបាន​ការអនុញ្ញាត​តាមផ្លូវ​ច្បាប់​ឱ្យ​បើក​ដំណើរការ​ហាង​7-Eleven​នៅក្នុង​ប្រទេស​កម្ពុជា​។ បើតាម​គម្រោង ហាង​ទំនិញ 7-Eleven ដំបូង​បំផុត នឹង​បើក​នៅ​រាជធានី​ភ្នំពេញ នៅ​ឆ្នាំ​២០២១​។ ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធិ​អាជីវកម្ម​លើ​ហាង​ទំនិញ​ប្រ៊ែ​ន 7-Eleven គឺ​ក្រុមហ៊ុន CP ALL (Cambodia) Co., Ltd. ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន CP ALL Public Company Limited របស់​ប្រទេស​ថៃ​។ នេះ​បើ​យោងតាម​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន 7-Eleven នៅ​សហរដ្ឋអាមេរិក​។

​គួរ​រម្លឹក​ដែរ​ថា​កាលពីពេល​កន្លងទៅនេះ ប្រ៊ែ​ន 7-Eleven ត្រូវបាន​ជន​មួយចំនួន​បាន​តាំងខ្លួន​ធ្វើជា​តំណាង​ទទួល​សិទ្ធិ ផ្តាច់មុខ​ប្រចាំ​ប្រទេស​កម្ពុជា ប៉ុន្តែ​ឥឡូវនេះ​ច្បាស់ការ​ហើយ​គឺ​មានតែ​ក្រុមហ៊ុន​CP ALL (Cambodia) Co., Ltd. ជា​អ្នកទិញ សិទ្ធិផ្ដាច់មុខ តែមួយគត់​នៅក្នុង​ទីផ្សារ​កម្ពុជា​៕
[wai id="5"]