អតីត​តារាចម្រៀង ងួន ចាន់​ដេវីត រថយន្ត Roll royce របស់លោក​អាចមាន​បញ្ហា​ផ្លូវច្បាប់​ទៀតហើយ ?!

សិល្បៈកម្សាន្ត
0
13068
[wai id="8"]

[wai id="7"]
​បន្ទាប់​ការទិញ​រថយន្ត​ទំនើបៗ Roll royce និង Tundra ដែលមាន​តម្លៃ​កប់​ពពក​ចំនួន​២​គ្រឿង​រួចមក តារាចម្រៀង ងួន ចាន់​ដេវីត ត្រូវបាន​រង​ជួប​នូវ​ព្យុះភ្លៀង​ជាច្រើន​តាមរយ​:​អ្នក​រិះគន់​មួយចំនួន​ថា​លោក​ត្រឹម​ជា​អ្នកសិល្ប​:​សោះ​ជិះ​រថយន្ត​មើល​តែ មហាសេដ្ឋី ខ្លះទៀត​ក៏​លើក ឡើង​ថា​រថយន្ត​របស់លោក​ទិញ​នោះ​គឺ​បង់​រំលស់​ជាដើម ។ ប៉ុន្តែ​យ៉ាងណាមិញ​ក៏មាន​ប្រិយមិត្ត​មួយចំនួនធំ​ដែលជា Fans របស់លោក​វាយប្រហារ​ទៅ​អ្នក​រិះគន់​លោក​វិញ​ថា​កុំ​ខ្វល់ ហើយ​សំដែង​ការរីករាយ​ជាមួយនឹង​រថយន្ត​ថ្មីៗ​របស់លោក ។

​កាលពី​មិញ​លោក ងួន ចាន់​ដេវីត នឹង​គ្រង​ស្បង់​ចីវរ​ជា​សាមណេរ ហើយ​លោក​នឹង​លះបង់​ភាព​ជាប់ជំពាក់​ទាំងឡាយ​ក្នុង​ផ្លូវលោក​ដែល​សូម្បីតែ​ទូរស័ព្ទ​លោក​ថា​មិន​ទាំង​ប្រើ​ផង​។ លោក ងួន ចាន់​ដេវីត​"​ចាប់ពី​ពេលដែល​ខ្ញុំ​គ្រង​ស្បង់​ចីវរ​ទៅ ខ្ញុំ​នឹង​លះបង់​លែង​កាន់​លុយ ទូរស័ព្ទ ហើយ​ព្យាយាម​ដើរ​ឲ្យ​ត្រូវ​មាគ៌ា​ព្រះពុទ្ធ​ជា​ម្ចាស់​ដែល​បាន​ណែនាំ​សត្វលោក ដើម្បី​ហ្វេ​ន​ទាំង​គ្នា ដើម្បី​គ្រួសារ និង​ដើម្បី​ខ្លួនឯង​ផងដែរ​” ។​
ពាណិជ្ជកម្ម

​ស្រាប់តែ​ថ្មីៗ​នេះ នៅលើ​គណនី​ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ​មាន​ឈ្មោះថា Pheng Vannak News បាន​ផុស​រូប​រថយន្ត Roll royce ពណ៌​ស​មួយគ្រឿង ដែលមាន​ស្លាក​លេខ​ដូច​រថយន្ត​របស់​អតីត​តារាចម្រៀង​រ៉េ​ប ងួន ចាន់​ដេវីត ប៉ុន្តែ​ខុស​ព​ណ៏​ដោយ​រថយន្ត​លោកមា​នព​ណ៏​ក្រមៅ​លាយ ស្ករ ។ គណនី​ផេ​ក​ហ្វេ​ស​ប៊ុ​ក Pheng Vannak News បានសរសេរថា ៖ រថយន្ត​តែ ១ តែ​ម្ចាស់​ចង់​ដូរ​ពណ៌ ហើយ​យកទៅ​បិទ​ស្ទីក​គ័​រ ទើប​ធ្វើអោយ​មហាជន​យល់​ច្រ​លំ​ថា​ជា​រថយន្ត ២ ប្រើ​ស្លាក​លេខ​តែ ១ ។ ដូច្នេះ​មិនមែន​រថយន្ត ២ ប្រើ​លេខ​តែ ១ ទេ សូម​បងប្អូន​មេត្តា​ជ្រាប ។ តែ​ម្ចាស់​រថយន្ដ​មិនគួរ​បិទ​ស្ទីក​គ័​រ​ដូរ​ពណ៌​បែបនេះ​ទេ ព្រោះ​ខុសច្បាប់ ។ យក​ល្អ ម្ចាស់​រថយន្ត​គួរតែ​បក​ស្ទីក​គ័​រ​ចេញ​ទុក​ពណ៌ ស ដែលជា​ពណ៌​ចុះបញ្ជី​ទទួលស្គាល់​នៅ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ទៅ កុំអោយ​មហាជន​យល់​ច្រ​លំ រិះគន់​មកលើ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន ។​

​ប៉ុន្តែ​ជុំវិញ​បញ្ហា​ខាងលើនេះ​គេ​ពុំទាន់​មានប្រតិកម្ម​យ៉ាងណា​នៅឡើយ​ទេ ពី​សំណាក់​អតីត​តារាចម្រៀង​លោក​ងួន ចាន់​ដេវីត ដោយ​លោក​បានចេញ​សាង​ផ្នួស រយៈពេល​ចុងក្រោយ​នេះ​រូប​ជួប​រឿង​មិន​សប្បាយចិត្ត​ជាច្រើន ហើយ​អារម្មណ៍​វិលវល់​។​លោក​ជឿថា​អ្នកគាំទ្រ​លោក​នឹង​សប្បាយ​ចិ​ត្ដ​នូវ​បុណ្យ​កុស​ល្យ​ដែល​លោក​កំពុង​បំពេញ​នេះ ហើយ​រស់​នៅបាន​សុខកាយ​សប្បាយ​ចិ​ត្ដ​៕







[wai id="5"]