សម្តេច​តេ​ជោ ៖ អនុញ្ញាតឱ្យ​ដំណើរការ​ឡើងវិញ នូវ​សកម្មភាព​ហាត់ប្រាណ និង​លេង​កីឡា​តាម​ទីធ្លា​សាធារណៈ​ប៉ុន្តែ​…..

ព្រឹត្តិការណ៍ថ្មីៗ
0
633
[wai id="8"]


[wai id="7"]
​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានសម្រេច​អនុញ្ញាតឱ្យ​ដំណើរការ​ឡើងវិញ នូវ​សកម្មភាព​ហាត់ប្រាណ និង​លេង​កីឡា​តាម​ទីធ្លា​សាធារណៈ​នៅតាម​រាជធានី ខេត្ត និង​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។
​ក្រសួង​អប់រំ បាន​បញ្ជាក់ថា «​ដោយសារ​បច្ចុប្បន្ននេះ ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​សភាព​ល្អប្រសើរ និង​អាច​គ្រប់គ្រង​បាន និង​ដើម្បី​លើកកម្ពស់​ការថែទាំ​សុខភាព ផ្លូវកាយ និង​ផ្លូវចិត្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ តាមរយៈ​ការហាត់​ប្រាណ និង​ការលេង​កីឡា ក្រសួង​អប់រំ យុវជន និង កីឡា​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដើម្បី​ដំណើរការ​ឡើងវិញ​នូវ​សកម្មភាព​ហាត់ប្រាណ និង​លេង​កីឡា​តាម​ទីធ្លា​សាធារណៈ​នៅតាម​រាជធានី ខេត្ត និង​ក្នុង​ប​វិ​វេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក លើកលែងតែ​សកម្មភាព​ហាត់ប្រាណ​តាម​ក្លឹប​កីឡា ដែល​ប្រើប្រាស់​សម្ភារៈ​រួមគ្នា​»​។​
ពាណិជ្ជកម្ម




[wai id="5"]