ប៉ូលីស​ជាន់ខ្ពស់​ផ្នែក​ចរាចរណ៍​ខេត្តកំពង់ធំ ក្រោយ​ផឹក​ស្រវឹង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ និង​ប្រមាថ​អភិបាលខេត្ត ត្រូវបាន​អស់តំណែង​

ព្រឹត្តិការណ៍ថ្មីៗ
0
3330
[wai id="6"]

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានសម្រេច​បញ្ចប់​មុខតំណែង លោក​វរសេនីយ៍ឯក រុំ សុវិជ្ជា នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​។ នេះ​បើតាម​ប្រកាស​ចុះ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បានបញ្ចប់​មុខតំណែង លោក​វរសេនីយ៍ឯក រុំ សុវិជ្ជា អត្តលេខ​០៣៨៧៤ នាយការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ក្រោយ​បើករថយន្ត​ទាំង ស្រវឹង​ទៅបុក​ទ្រព្យសម្បត្តិ​សាធារណៈ និង​ជេរប្រមាថ​ធ្ងន់ៗ ទៅលើ​អភិបាល​ខេត្តកំពង់ធំ​។​
ពាណិជ្ជកម្ម

​ក្នុង​ប្រកាស​ដែល​ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង បានកំណត់ ឲ្យ​លោក​វរសេនីយ៍ឯក រុំ សុវិជ្ជា ត្រូវ​មក​បង្ហាញមុខ​នៅ​នាយកដ្ឋាន​បុគ្គលិក រៀងរាល់​ម៉ោង​ធ្វើការ​រហូតដល់​មានការ សម្រេច​ជាថ្មី​។​
​កាលពី​វេលា​ម៉ោង ៩:១២​យប់ ថ្ងៃទី​១៥ ខែឧសភា លោក រុំ សុវិជ្ជា នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​បាន​ផឹកស្រា​ស្រ​រឹង​បើករថយន្ត​ទៅបុក​រនាំង​បរិវេណ​រូបសំណាក​លោកតា​អាចារ្យ​លាក់ បណ្តាលឱ្យ​ខូចខាត និង​បាន ស្រែកជេរ និង​ប្រមាថ​យ៉ាង​ធ្ងន់ៗ​ទៅ​អភិបាល​ខេត្តកំពង់ធំ​ថា នៅ​ទីតាំង​កើតហេតុ​មិនមាន​ដាក់​ភ្លើង​បំភ្លឺ និង​ដាក់​ចំណាំងផ្លាត ទើប​ឱ្យ​គាត់​ជួប​គ្រោះថ្នាក់​បែបនេះ​. ប៉ុន្តែ​តាម​ការពិត​នៅ​ទីតាំង​កើតហេតុ មាន​ភ្លើង​បំភ្លឺ​គ្រប់គ្រាន់ និង​មាន​ចំណាំងផ្លាត​៕
[wai id="5"]