ចាប់ពី​ថ្ងៃទី​១២-១៨ ខែសីហា កម្ពុជា បាន​នឹង​ទទួលរង​នូវ​ឥទ្ធិ​ព្យុះ​

ព្រឹត្តិការណ៍ថ្មីៗ
0
1358
[wai id="8"]

[wai id="7"]
​ចាប់ពី​ថ្ងៃទី​១២-១៨ ខែសីហា បណ្តា​ខេត្ត​នៅ​វាលទំនាប​កណ្តាល​ភាគ​ពាយ័ព្យ និង​ជា​ព្រំដែន​វៀតណាម អាច​នឹងមាន​ភ្លៀង​ច្រើន​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​«​ស្តីពី ស្ថានភាព​ធាតុអាកាស​»​នៅ​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០​។​
ពាណិជ្ជកម្ម

​ក្រសួង​បាន​ឲ្យ​ដឹងថា តាមរយៈ​នៃ​ការវិវត្ត និង​ប្រែប្រួល​ជា​បន្តបន្ទាប់ នៃ​ស្ថានភាព​អាកាសធាតុ បង្ហាញ​ឲ្យ​ឃើញថា កម្ពុជា បាន​នឹង​កំពុង​ទទួលរង​នូវ​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប រួមជាមួយ​នឹង ខ្យល់មូសុង​និរតី​ខ្សោយ​។ ព្យុះ​ចំនួន​០២ បាន​នឹង​កំពុង​កើតមាន ក្នុងនោះ​ព្យុះ​ទី ៥ ឈ្មោះ យ៉ាង​មី (JANGMI) បច្ចុប្បន្ន​ស្ថិត​ក្បែរ​ឧបទ្វីប​កូរ៉េ នឹង​បន្តដំណើរ​ទៅ​ភាគ​ខាងជើង​។ ឯ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ទន្ទឹមនឹង​កោះ​តៃវ៉ាន់ ព្យុះ​ទី​៦ ឈ្មោះ មេខា​ឡា (MEKKHALA) បាន​នឹង​កំពុងធ្វើដំណើរ​ទៅកាន់​ខេត្ត​ណាន់​ជីន ប្រទេស​ចិន​។​
[wai id="5"]