អភិបាលខេត្ត​ត្បូងឃ្មុំ អាចនិង​ត្រូវ​ដកតំណែងចេញ​ប្រសិនជា …………..

ព្រឹត្តិការណ៍ថ្មីៗ
0
592
​នា​ព្រឹក​ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ​២០១៩ នេះ សម្ដេច ហ៊ុន សែន ព្រមាន​ដកតំណែង​អភិបាលខេត្ត​ត្បូងឃ្មុំ បើសិនជា​គ្រប់គ្រង​«​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​» បរាជ័យ​។ សម្តេច ថ្លែង​បែបនេះ នៅក្នុង​ពិធី​សម្ពោធ​ផ្សារ​ដោះដូរ​ទំនិញ​កម្ពុជា​-​វៀតណាម​(​ផ្សារ​គំរូ​ព្រំដែន កម្ពុជា​) នៅ​ខេត្ត​ត្បូងឃ្មុំ ។​ ​គួរ​បញ្ជាក់ដែរថា ផ្សារ​ដារ​ជា​ផ្សារ​គំរូ​ព្រំដែន​កម្ពុ​ជាទី​១​ស្ថិតនៅ មាត់​ច្រកទ្វារព្រំដែន​ទ្វេភាគី​ដារ​ក្នុងភូមិ​ដារ កណ្តោល​ឃុំ​ដារ​ស្រុក មេមត់​ខេត្ត​ត្បូងឃ្មុំ​ជាប់​នឹង ព្រំដែន​ខេត្ត​តៃនិញ​ប្រទេស​វៀតណាម​ដែល​ចំណាយ អស់​ទឹកប្រាក់​ប្រមាណ ៤៤.៧៦១.៤១0.០០០​ដុង (​លុយ​វៀតណាម​) ស្មើនឹង​ប្រមាណ​២​លាន​ដុល្លារ ជា​ជំនួយ​របស់​រដ្ឋាភិបាល វៀតណាម ។​ ​សេចក្តីប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម​នាពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា​៖ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា​បាន​សហការ​ជាមួយ​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​នៃ​វៀតណាម នឹង រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​មិត្តភាព​កម្ពុជា​-​វៀតណាម​ឆ្នាំ ២០១៩ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​២៤ ដល់​២៦​ខែធ្នូ​ឆ្នាំ​២០១៩​។​ការរៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​អបអរសាទរ​ពិធី​សម្ពោធ​និង​ពិធី​ប្រគល់​ទទួល​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​វៀតណាម​«​ផ្សារ​ដារ​»​ដែលមាន​តាំង​បង្ហាញ​ទំនិញ រវាង​ប្រទេស​ទាំង​២​ជាច្រើន​មុខ​៕