សៀមរាប បាន​ត្រៀម​រៀបចំ​កម្មវិធី​ពិសេសៗ​ជាច្រើន​សម្រាប់​ភ្ញៀវ​ទេសចរណ៍ នាពេល​ថ្ងៃ​ឈប់សម្រាក​ខាងមុខនេះ​

ព្រឹត្តិការណ៍ថ្មីៗ
0
353
[wai id="8"]


[wai id="7"]
​លោក ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​មន្ទីរ អង្គភាព​និង អ្នកពាក់ព័ន្ធ​ដើម្បី​ពិភាក្សា​លើ​ការងារ​មួយចំនួន​ស្ដីពី​ការរៀបចំ​កម្មវិធី «​សម្រាក​សៀមរាប​» ក្នុង​ថ្ងៃ​សង​ឈប់សំរាក​ដើម្បី​ធ្វើការ ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​សុវត្ថិភាព​លោក ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​អញ្ជើញ​ដឹកនាំ កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​មន្ទីរ អង្គភាព​និង​អ្នកពាក់ព័ន្ធ​ដើម្បី​ពិភាក្សា​លើ​ការងារ​មួយចំនួន​ស្ដីពី​ការរៀបចំ​កម្មវិធី «​សម្រាក​សៀមរាប​» ក្នុង​ថ្ងៃ​សង​ឈប់សំរាក​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​សុវត្ថិភាព ។​
ពាណិជ្ជកម្ម

​កម្មវិធី​កំសាន្ត ដែល​បានគ្រោង​រៀបចំ រួមមាន​៖
១.​កម្មវិធី​សាសនា បួងសួង​សុំ​សេចក្តីសុខ​
២.​កម្មវិធី​ពិព័រណ៍ បន្លែ​ផ្លែឈើ កសិផល ផលិតផល ក្រុង​-​ស្រុក​ទាំង​១២
៣.​កម្មវិធី​ប្រកួត​ម្ហូបអាហារ ពានរង្វាន់​មាន់​អាំង ឆ្ងាញ់​ជាងគេ នៅ​ខេត្តសៀមរាប​
៤.​ផ្សារ​ទឹក​
៥.​ផាប់​ស្ទ្រី​ត​
៦.​កម្មវិធី​ជិះ​កង់​
៧.​កម្មវិធី​កីឡា​វាយ​កូន​ហ្គោល​
៨.​កម្មវិធី​ដើរ​ព្រៃ ចង្ក្រាន​រយ ភ្នំ​គូលែន​
៩.​ផ្ទាំងទស្សនីយភាព​សិល្បៈ​

​លោក​បន្ថែមថា ព្រឹត្តិការណ៍​កំសាន្ត ក្នុង​ថ្ងៃ​ឈប់សម្រាក​ខាងមុខនេះ វា​ស្មើនឹង​ការផលិត​ស្បត​ផ្សព្វផ្សាយ​មួយ ជាមួយនឹង ការ​អះអាងថា សៀមរាប​-​អង្គរ គឺជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​របស់​កម្ពុជា ហើយក៏​ជាការ​អំពាវនាវ​ជម្រុញ ឲ្យ​មាន ដំណើរការ​ចរន្ត​ទេសចរណ៍​ក្នុងស្រុក​ផងដែរ និង​ជា​ឱកាស បង្ហើប​ឲ្យ​មានការ​វិនិយោគ​រួមគ្នា រវាង​វិស័យ​សុខាភិបាល និង​វិស័យសេដ្ឋកិច្ច ក្នុងស្ថានភាព​នៃ​វិបត្តិ​កូ​វីដ​១៩ ៕

[wai id="5"]