មនុស្ស ៣០​នាក់​ស្លាប់ និង ២០០​នាក់​ផ្សេងទៀត​បាត់​ខ្លួន​នៅ​កុង​ហ្គោ​ខាងលិច​

ព្រឹត្តិការណ៍ថ្មីៗ
0
272
​យោងតាម​អាជ្ញាធរ​ក្នុងស្រុក យា់ង​ហោចណាស់​មាន​មនុស្ស ៣០​នាក់​បាន​ស្លាប់ និង​មនុស្ស​ជាង ៨០​នាក់​នៅរស់ រីឯ​មនុស្ស​ជាង ២០០​នាក់​ផ្សេងទៀត​បាន​បាត់​ខ្លួន បន្ទាប់ពី​ទូក​មួយគ្រឿង​បាន​លិច​នៅ​បឹង នៃ​ខេត្ត Mai-Ndombe រដ្ឋធានី Inongo ប្រទេស​សាធារណៈរដ្ឋ​កុង​ហ្គោ កាលពី​ថ្ងៃ​សៅរ៍​។ នេះ​បើតាម​របាយការណ៍​ពី​សារព័ត៌មាន AP​។​ ​លោក Simon Mboo Wemba ចៅហ្វាយក្រុង Inongo បាន​ប្រាប់​សារព័ត៌មាន AP កាលពី​រាត្រី​ថ្ងៃអាទិត្យ​ថា មនុស្ស​ជាច្រើន​ដែល​ជិះ​នៅលើ​ទូក​នោះ គឺជា​គ្រូបង្រៀន​ធ្វើដំណើរ​ទៅ​បើកប្រាក់​ខែ​ដោយ​ជិះទូក ព្រោះ​ការធ្វើដំណើរ​តាមផ្លូវ​ពិបាក​ពេក​។​   ​ភ្លាមៗ​នោះ គេ​មិនដឹងថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​ជិះ​នៅលើ​ទូក​ទេ នៅពេល​វា​ជួប​អាកាសធាតុ​ដ៏​អាក្រក់​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​។ យោងតាម​ភ្នាក់ងារ​ព័ត៌មាន AP បានឱ្យដឹងថា អាជ្ញាធរ​ក្នុង​តំបន់​បាន​ឲ្យ​ដឹងថា មាន​មនុស្ស​រាប់រយ​នាក់​បាន​ជិះទូក​នេះ​។​ ​ទូក​នៅ​កុង​ហ្គោ​ភាគច្រើន​ផ្ទុក​មនុស្ស​លើស​ទម្ងន់ ហើយ​បទបញ្ញត្តិ​ដឹក​អ្នកដំណើរ​ត្រូវបាន​គេ​ព្រងើយកន្តើយ​។​ ​កាលពី​ខែមេសា មាន​ទូក​មួយ​បាន​ក្រឡាប់​នៅ​បឹង Kivu ដែល​បានសម្លាប់​មនុស្ស ៤០​នាក់ បាត់​ខ្លួន ១៥០​នាក់ និង ៣០​នាក់​ត្រូវបាន​សង្គ្រោះ​៕