ប្រទេស​កម្ពុជា អាច​នឹង​កើតមានឡើង​នូវ​ជំនន់​ទឹកភ្លៀង ញឹកញាប់​នា​ខែ​ខាងមុខនេះ !

ព្រឹត្តិការណ៍ថ្មីៗ
0
2312
[wai id="8"]

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​លើកឡើងថា ឥទ្ធិពល​ពី​បាតុភូត La Nina​និង​បាតុភូត Enso ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា អាច​នឹង​កើតមានឡើង​នូវ​ជំនន់​ទឹកភ្លៀង ញឹកញាប់ ចាប់ពី​ពាក់កណ្តាល​ខែកញ្ញា ដល់​ចុងខែ​តុលា ឆ្នាំ ២០២០​។​

​លោក​ចាន់ យុ​ត្ថា បាន​សរសេរ​ឲ្យ​ដឹង​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​នៅ​ថ្ងៃទី​២៣ ខែសីហា​ថា តាម​ការសង្កេត​របស់​ស្ថានីយឧតុនិយម​ធំៗ​នៅ​អាស៊ី អឺរ៉ុប អាមេរិក បាន​បង្ហាញថា ចាប់ពី​ខែកញ្ញា​ឆ្នាំ​២០២០​នេះ​តទៅ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​បណ្ដា​ប្រទេស​ក្នុង​តំបន់​មួយចំនួន នឹង​ទទួលរង​ឥទ្ធិពល​ពី​បាតុភូត​La Nina៦០​ភាគរយ និង​៤០​ភាគរយ​ទៀត​ជា​បាតុភូត​Enso​។​
ពាណិជ្ជកម្ម

​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ដដែល បាន​សរសេរ​បញ្ជាក់ថា​”​លក្ខខណ្ឌ​អាកាសធាតុ​ខាងលើនេះ​គឺមាន​សភាព​ប្រហាក់ប្រហែល នឹង​ស្ថានភាព​អាកាសធាតុ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ឆ្នាំ​១៩៨១​និង​ឆ្នាំ​២០១០​។ ជំនន់​ទឹកភ្លៀង​អាច​នឹង​កើតមានឡើង​ញឹកញាប់ ចាប់ពី​ពាក់កណ្តាល​ខែកញ្ញា ដល់​ចុងខែ​តុលា​ឆ្នាំ​២០២០”៕



[wai id="5"]