ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ទទួលបាន​ការវិនិយោគ​៣៩,៨​លាន​ដុល្លារ​អាមេរិក ក្នុង​ផ្នែក​…

ព្រឹត្តិការណ៍ថ្មីៗ
0
1177
[wai id="8"]

[wai id="7"]
​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​យល់ព្រម​លើ​គម្រោង​បង្កើត​ស្ថានីយ ផលិត អគ្គិសនី​ដើរ​ដោយ​ថាមពលព្រះអាទិត្យ អានុភាព ៣០​មេ​ហ្គា​វ៉ា​ត់ របស់​ក្រុមហ៊ុន “RAY POWER SUPPLY CO., LTD”​។​
​គម្រោង​នេះ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ឫស្សី​ខាង​និង​ភូមិ​សំរោង​ធំ ឃុំ​ឈ្នួ​រ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មាន​ទុនវិនិយោគ​ប្រមាណ ៣៩,៨​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២០​កន្លែង​។​
ពាណិជ្ជកម្ម

​ជាមួយនឹង​គម្រោង​នៃ​ការបង្កើត​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ខាងលើនេះ លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយ មានជ័យ បាន​មានប្រសាសន៍​បញ្ជាក់ថា “​បច្ចុប្បន្ន បរិមាណ​ថាមពល​សម្រាប់​ប្រើប្រាស់​នៅ​ទូទាំង​ខេត្ត​បន្ទាយ​មាន ជ័យ​គឺមាន​រហូតដល់​១០០​មេ​ហ្គា​វ៉ា​ត់ ដែលមាន​ការផ្គត់ផ្គង់​២​ប្រភព​ផ្សេងគ្នា គឺ​ប្រភព​ក្នុងស្រុក (​បណ្តាញ​ជាតិ​) និង​ប្រភពពី​ប្រទេស​ថៃ ដែលមាន​អាជ្ញាប័ណ្ណ​អគ្គិសនី​ចំនួន​២៣ ផ្គត់ផ្គង់​ចំនួន ៦៤៥​ភូមិ ស្មើនឹង​ប្រមាណ​៩៨ ភាគរយ​នៅ​ទូទាំង​ខេត្ត​”​។​


[wai id="5"]