កម្ពុជា នឹង​ទទួលរង​ឥទ្ធិពល​បាតុភូត​ភ្លៀង​ពី​សមុទ្រ​ចិន​ខាងត្បូង​

Uncategorized
0
3879
[wai id="8"]


[wai id="7"]
​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដីជូនដំណឹង ក្រសួង​ធនធានទឹក និង​ឧតុនិយម ស្ដីពី ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃទី​៣០ ខែកញ្ញា ដល់​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២០​។​
ពាណិជ្ជកម្ម

​ក្រសួង​បាន​បញ្ជាក់ថា តាមរយៈ​ការតាមដាន​នៃ​ការវិវត្ត និង​ប្រែប្រួល​ជា​បន្តបន្ទាប់​នៃ​ស្ថានភាព អាកាសធាតុ សង្កេតឃើញថា ចាប់ពី​ថ្ងៃទី​៣០ ខែកញ្ញា ដល់​ថ្ងៃទី​០៦ ខែតុលា ប្រព័ន្ធ​សម្ពាធ​ទាប នឹង​បន្ត​អូសបន្លាយ ឆ្លងកាត់​លើ​កម្ពុជា ដោយ​ភ្ជាប់​ជាមួយ​សម្ពាធ​ទាប​មួយ នៅលើ​សមុទ្រ​ចិន​ខាងត្បូង ។