ប្រធានសភា​ពាណិជ្ជកម្ម​អឺរ៉ុប សន្យា​ប្រកាស​កៀរគរ​អ្នកវិនិយោគ​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​

ព្រឹត្តិការណ៍ថ្មីៗ
0
632
[wai id="8"]

[wai id="7"]
​លោក Tassilo BRINZER ប្រធានសភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា​(EuroCham) បាន​ឯកភាព​ជាមួយនឹង​សំណើរ របស់​រដ្ឋមន្ត្រី ក្រសួង​ការងារ​កម្ពុជា​ថា លោក​នឹង​ប្រកាស​កៀរគរ​អ្នកវិនិយោគ ដែលជា​សមាជិក​របស់​សភាពាណិជ្ជកម្ម អឺរ៉ុប​ទាំងឡាយ ពិសេស​នៅ​ប្រទេសជិតខាង​កម្ពុជា មាន​ប្រទេស​ថៃ វៀតណាម​ជាដើម ឱ្យ​ចាប់អារម្មណ៍​ងាក​មក​វិនិយោគ​នៅ កម្ពុជា​បន្ថែមទៀត ខណៈ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ត្រូវ​លោក​វាយតម្លៃថា ពិត​ជាមាន​ភាពល្អប្រសើ​រ​។​
​នេះ​បើ​យោងតាម​ការផ្សព្វផ្សាយ ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​កលោក​អ៊ិត សំហេង​។​
ពាណិជ្ជកម្ម

​ក្នុងជំនួប​ជាមួយ​លោក Tassilo BRINZER នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ លោក អ៊ិត សំហេង បាន​ថ្លែងថា ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ សេដ្ឋកិច្ចកម្ពុជា​បាន​រង​ផល ប៉ះពាល់​យ៉ាងខ្លាំង ពិសេស​លើ​វិស័យ​ការងារ ទេសចរណ៍ ការនាំចេញ​ផលិតផល និង​វិស័យ​នានា​មួយចំនួនទៀត ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ខិតខំ​ដោះស្រាយ​បញ្ហា​ទាំងនេះ ដោយបាន​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ឡើងវិញ ។​
​លោក អ៊ិត សំហេង បានស្នើ​ដល់​សភាពាណិជ្ជកម្ម​អឺរ៉ុប ប្រចាំ​កម្ពុជា ធ្វើយ៉ាងណា​ផ្ដល់​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​ចូលរួម​ក្នុងការ​អនុវត្ត​គោល នយោបាយ​ជាតិ​នានា​របស់​កម្ពុជា​។​
​លោក​រដ្ឋមន្ត្រី​ស្នើ​សភា ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា ជួយ​ទាក់ទាញ​អ្នកវិនិយោគ ដែលជា​ដៃគូ​របស់ខ្លួន​ឲ្យ​មក វិនិយោគ​នៅ​កម្ពុជា​បន្ថែមទៀត ហើយ​កម្ពុជា​នៅតែ​ស្វាគមន៍ ជានិច្ច ចំពោះ​ការវិនិយោគ របស់​សមាជិកសភា​ពាណិជ្ជកម្ម​អឺរ៉ុប ។​

​លោក Tassilo BRINZER ឯកភាព​យល់ព្រម ដោយ​បញ្ជាក់ថា លោក​នឹង​ប្រកាស​កៀរគរ​អ្នកវិនិយោគ ដែលជា​សមាជិក​របស់​សភាពាណិជ្ជកម្ម​អឺរ៉ុប​ទាំងឡាយ ពិសេស នៅ​ប្រទេសជិតខាង មាន​ថៃ វៀតណាម​ឲ្យ​ចាប់អារម្មណ៍ ងាក​មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែមទៀត ខណៈ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា គឺ​ពិត​ជាមាន​ភាពល្អប្រសើរ​។​
​ជាមួយគ្នានេះ ភាគី​ទាំងពីរ​ក៏បាន​ឯកភាពគ្នា​លើ​ការពង្រឹង កិច្ចសហប្រតិបត្តិការ​ឱ្យ បាន​ជិតស្និទ្ធ​បន្ថែមទៀត ដើម្បី​សម្រេចបាន​នូវ​ការរីកចម្រើន សេដ្ឋកិច្ច​របស់​កម្ពុជា ឱ្យ​កាន់តែ​ល្អប្រសើរ ទោះបី​មាន​បញ្ហា EBA ឬ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ ក៏​ភាគី​ទាំងពីរ​នៅតែ​ប្រកៀក​ស្មា​គ្នា ជម្នះ​ឧបសគ្គ​ឱ្យបាន ។​