​ជំនន់​ទឹកភ្លៀង​នៅក្នុង​ប្រទេស​កម្ពុជា បណ្តាលអោយ​ប្រជាជន​ជាង​៤១​ម៉ឺន​នាក់​បាន​រង​ផលប៉ះពាល់​

ព្រឹត្តិការណ៍ថ្មីៗ
0
864
[wai id="8"]

[wai id="7"]
​គិត​ចាប់ពី​ថ្ងៃទី​០១ ខែកញ្ញា ដល់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ ជំនន់​ទឹកភ្លៀង​នៅក្នុង​ប្រទេស​កម្ពុជា បាន​បង្ក​អោយ​លិចលង់​ចំនួន​១៩ រាជធានី​-​ខេត្ត និង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៤១​ម៉ឺន​នាក់​។ ក្នុងនោះ​មាន​ប្រជាជន រង​ផលប៉ះពាល់​ចំនួន​១០៤,៣៤៨​គ្រួសារ ស្មើ​ប្រមាណ ៤១៧,៣៩២​នាក់​, ប្រជាជន​បាន​ជម្លៀស​មក​ទីទួល​សុវត្ថិភាព​ចំនួន​១០,៥៨៣​គ្រួសារ ស្មើ​ប្រមាណ​៤២,៣៣២​នាក់ និង​ប្រជាជន​ស្លាប់​ចំនួន​៣៤​នាក់​។​
ពាណិជ្ជកម្ម

​ជាមួយគ្នា​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ទឹកជំនន់​បាន​បង្ក​ផលប៉ះពាល់​ដល់​១៩ រាជធានី​-​ខេត្ត ស្មើ​៩១​ក្រុង​/​ស្រុក​/​ខណ្ឌ ក្នុងនោះ​រួមមាន​៖ ខេត្តពោធិ៍សាត់ ខេត្ត​ប៉ៃលិន ខេត្តបន្ទាយមានជ័យ រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង ខេ ត្ត​ស្វាយរៀង ខេត្ត​ឧ​ត្ត​រ​មានជ័យ ខេត្តសៀមរាប ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគិរី ខេត្ត​ព្រះសីហនុ ខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​៕