ស្ពាន​ត​ភ្ជាប់​ពី​កោះ​ពេជ្រ ទៅ​ទីក្រុង​រណប​កោះនរា ចំណាយ​ទុនវិនិយោគ​សរុប 2,5​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍ថ្មីៗ
0
686
[wai id="8"]

[wai id="7"]
​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់​ភ្ជាប់​ពី​កោះ​ពេជ្រ ទៅកាន់​ទីក្រុង​រណប​កោះ​ន​រា និង​ពី​កោះនរា​ទៅកាន់​ផ្លូវជាតិ​លេខ​១ បាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​ហើយ​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០​នេះ​។ ពិធី​បើ​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​ក្នុង​រាជធានី​ភ្នំពេញ​នេះ ត្រូវបាន​ធ្វើឡើង ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។​
ពាណិជ្ជកម្ម

​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) ដែលជា​ក្រុមហ៊ុន​វិនិយោគ​ក្នុងស្រុក​ដ៏​មាន​សក្តានុពល​ក្នុង​វិស័យ​ជាច្រើន​បានបង្ហាញ​ផែនការ​បោះទុន​សរុប ២,៥ ពាន់​លាន​ដុល្លារ សម្រាប់​អភិវឌ្ឍ​កោះនរា​ទៅជា​ទីក្រុង​រណប​ថ្មី​មួយទៀត​ស្ថិត​នៅជាប់​ទន្លេចតុមុខ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ស្របពេល​ក្រុមហ៊ុន​កំពុងដំណើរការ​កសាង​ស្ពាន​ចំនួន ២ ខ្សែ​ត​ភ្ជាប់​តំបន់​កោះ​អភិវឌ្ឍន៍​នេះ​ទៅ​ផ្លូវជាតិ​លេខ ១ និង​ទៅ​ទីក្រុង​រណប​កោះ​ពេជ្រ​នៅ​ដើម​ទន្លេបាសាក់​នោះ​។​ទ​លោក ពុង ឃាវ​សែ អគ្គនាយក និង​ជា​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន OCIC បាន​ថ្លែងថា​ក្រុមហ៊ុន OCIC មាន​ផែនការ​ចំណាយ​ថវិកា​សរុប ២,៥ ពាន់​លាន​ដុល្លារ ដើម្បី​អភិវឌ្ឍន៍​ក្រុង​រណប​ថ្មី​នេះ​លើ​ទំហំ ១២៥ ហិកតា ដោយ​ក្នុងនោះ​ទុនវិនិយោគ​ជិត ៥៥០ លាន​ដុល្លារ នឹងត្រូវ​ចំណាយ​លើ​ការអភិវឌ្ឍ​ហេ​ដ្ឋ​រចនាសម្ព័ន​នៅ​កោះ​នេះ​ដែល​មនុស្ស​ប្រមាណ ៥ ម៉ឺន​នាក់​អាច​រស់​នៅបាន​។​

​លោក ឧកញ៉ា ពុង ឃាវ​សែ ថ្លែងថា​៖ «​គម្រោង​អភិវឌ្ឍន៍​កោះនរា​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​សេដ្ឋកិច្ច និង​សង្គម​យ៉ាងច្រើន​ដល់​ប្រទេសជាតិ​យើង​។ ជាពិសេស​ក្នុង​កាលៈទេសៈ​នៃ​ស្ថាន​ភាពលំបាក​នៃ​ផ្នែក​សេដ្ឋកិច្ច​ក្នុងអំឡុងពេល​មាន​វិបត្តិ​ជំងឺ​សុខ​ភាពជា​សកល ដែល​កម្ពុជា​កំពុង​ត្រូវការ​គម្រោង​វិនិយោគ​បន្ថែម​ជាច្រើន​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​ឱ្យបាន​រឹងមាំ​»​។​
​លោក ឧកញ៉ា ឃាវ​សែ ថ្លែងបន្តថា ក្រុមហ៊ុន​នឹងត្រូវ​ចំណាយ ៣៩,៦ លាន​ដុល្លារ លើ​គម្រោង​សាងសង់​ស្ពាន​ចំនួន ២ ខ្សែ ដែល​បើក​ការដ្ឋាន​នាពេលនេះ ដោយ​ក្នុងនោះ​ស្ពាន​ទី ១ ជា​ប្រភេទ​ស្ពានបេតុង​យោង​ខ្សែកាប​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ ១ ទៅកាន់​តំបន់​អភិវឌ្ឍន៍​កោះនរា​មាន​បណ្តោយ ៦០ ម៉ែត្រ និង​ទទឹង ២១ ម៉ែត្រ​នឹងត្រូវ​ចំណាយ​ថវិកា​សាងសង់​ចំនួន ១,៦ លាន​ដុល្លារ ដោយ​ប្រើពេល​សាងសង់ ១២ ខែ​។​

​គួរ​បញ្ជាក់ដែរថា គម្រោង​លើ​ផ្ទៃដី ប្រមាណ​១០០​ហិកតា​នេះ នឹង​ប្រើ​កម្លាំង​ពលកម្ម​៧០០​នាក់ នឹង​អាច​ឡើងដល់​៧០០០​នាក់ នៅពេល​មានការ​សាងសង់​ពេញទំហឹង ខណៈ​តំបន់​នេះ ក៏​នឹង​បង្កើត​ការងារ​ប្រមាណ​១​ម៉ឺន​កន្លែង​ផងដែរ​៕