ព័ត៌មាន​បន្ទាន់ ! ជុំវិញ​ករណី​អ្នក​ដែល​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ​១៩ នៅថ្ងៃនេះ

ព្រឹត្តិការណ៍ថ្មីៗ
0
2158
[wai id="8"]

[wai id="7"]
​ក្រសួងសុខាភិបាល បាន​ជូនដំណឹង​ដល់​អ្នក​ដែល​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន​៦​នាក់ ដែលជា​អគ្គនាយក​ពន្ធនាគារ និង​ភរិយា ព្រមទាំង​សមាជិកគ្រួសារ ចាំបាច់​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ នៅតាម​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ និង​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និង​ខេត្តបន្ទាយមានជ័យ (​សម្រាប់​អ្នក​ដែល​ប៉ះពាល់​នៅតាម​ខេត្ត​) ឱ្យបាន​ហ្មត់ចត់​ជាទីបំផុត​។​
​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ និង​មន្ទីរ​សុខាភិបាល​ខេត្ត​ដែល​ជាប់​ពាក់​ព័ ន្ធ ត្រូវ​បន្ត​រុករក​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់ និង​ធ្វើការ​តាមដាន ការងារ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃនេះ​ជា​បន្តទៀត ដើម្បី​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​១៩​បន្ត​គ្នា ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ នៅ​សហគមន៍​ផងដែរ​។ រីឯ​ផ្សារ​ទំនើប​អ៉ឺ​អន​១ ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន​ក្នុង​រយៈពេល​២-៣​ថ្ងៃ​សិន ដើម្បី​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់​។​
ពាណិជ្ជកម្ម

​ដោយ​អគ្គនាយក​ពន្ធនាគារ​ក្រសួងមហាផ្ទៃ មានការ​ជួបប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មួយចំនួន នៅ​សប្តាហ៍​កន្លងទៅនេះ និង​ដោយសារ​អ្នកជំងឺ​មាន​ប្រវត្តិ ធ្វើដំណើរ​ទៅ​ខេត្តសៀមរាប និង​ទីកន្លែង​ផ្សេងៗ​ទៀត ដូចជា​ផ្សារ​ទំនើប​អ៉ី​អន​១ និង​ខេត្តបន្ទាយមានជ័យ​ជាដើម ហើយ​អ្នក​ប៉ះពាល់​ផ្ទាល់​មួយចំនួន ក៏បាន​ធ្វើដំណើរ​ទៅ​ខេត្តស្ទឹងត្រែង មណ្ឌលគិរី និង​អាចមាន​ខេត្ត​ផ្សេងៗ​ទៀត (​កំពុង​ស្រាវជ្រាវ​បន្ត​) នៅក្នុង​រយៈពេល​មួយ​សប្តាហ៍​កន្លងទៅនេះ ក្រសួងសុខាភិបាល បានរៀបចំ​ក្រុមការងារ​យក​សំណាក ហើយ​សូម​អំពាវនាវ​ដល់​បុគ្គល​ទាំងអស់ ដែល​បាន​ជាប់​ពាក់ព័ន្ធ ឬ​បាន​ប្រា​ស័​យ​ទាក់ទង​ជាមួយ​អ្នកជំងឺ​ខាងលើ សូម​អញ្ជើញ​មក​ធ្វើតេស្ត​នៅ​បរិវេណ​ក្រសួងមហាផ្ទៃ នៅ​បរិវេណ​ផ្សារ​ទំនើប​អ៉ី​អន​១ រាជធានី​ភ្នំពេញ និង​នៅ​ពន្ធនាគារ​ព្រៃ​ស ចាប់ពី​ម៉ោង​៧៖៣០​នាទី ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា​នេះ​។ ដោយឡែក​ក្រុមការងារ​ក្រសួង នឹង​យក​វត្ថុ​សំណាក​នៅ​កន្លែង​ផ្សេងៗ​ទៀត ក្នុងករណី​ចាំបាច់​។​