[wai id="8"]

[wai id="7"]
ក្រសួងសុខាភិបាល បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលធ្លាប់បានចូលទៅហាងកាហ្វេ Hidden Coffee នៅផ្លូវ ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ វេលាម៉ោង ៣:៣០នាទី ដល់ម៉ោង ៤:០០នាទីរសៀលថ្ងៃទី៤ធ្នូ ឆ្នាំ២០២០ ទៅធ្វើតេស្តនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ខ្លួនឱ្យបានគ្រប់ចំនួន១៤ថ្ងៃ។
ពាណិជ្ជកម្ម
ការអំពាវនាវរបស់ក្រសួងសុខាភិបាលនេះ ធ្វើឡើងបន្ទាប់ពីមានបុរសជាអ្នកជំងឺកូវីដ១៩ ម្នាក់ (មុនពេលរកឃើញថាមានជំងឺកូវីដ១៩) ធ្លាប់បានទៅអង្គុយពិសារកាហ្វេនៅហាង Hidden Coffee នេះ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ របស់ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨។


