ដំណឹង​ថ្មី ជុំវិញ​ករណី​ព្រឹត្តិការណ៍ ២០ កុម្ភ​: នា​ព្រឹក​នេះ​

ព្រឹត្តិការណ៍ថ្មីៗ
0
417
[wai id="8"]

​ក្រសួងសុខាភិបាល តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ អំពាវនាវ​ឲ្យ​អ្នក​ចេញចូល​ទីតាំង ដែល​រកឃើញ​ឆ្លង​កូ​វីដ​១៩ ចំនួន​២៣​កន្លែង និង​អ្នក​ដឹងខ្លួន​ថា​បាន​ប៉ះពាល់ «​ព្រឹត្តិការណ៍​២០ កុម្ភៈ​» ទៅធ្វើ​តេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ​។​
ពាណិជ្ជកម្ម

ជាមួយគ្នានេះ​ក្រសួង​បាន​អំពាវនាវ និង​ក្រើនរំលឹក​សាជាថ្មី​ម្ដងទៀត សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំង អស់​នៅ​ទូទាំង ប្រទេស និង​ជាពិសេស​អ្នករស់នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ត្រូវប្រកាន់យក​នូវ​ការ​ប្រុង ប្រយ័ត្ន​ខ្លួន​ជាប់ ជានិច្ច គ្រប់គ្រង​ក្រុមគ្រួសារ​ឱ្យបាន​ល្អ និង​ចូលរួម​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ឱ្យ បាន​ខ្ជាប់​ខ្លួន គ្រប់ៗ​គ្នា​។​

១. ក្លឹប N8 នៅ​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២
២. Casa By Meridian នៅ​កោះ​ពេជ្រ​
៣. សណ្ឋាគារ Le Gong Guan នៅ​សង្កាត់​ផ្សារ​ថ្មី​ទី​៣
៤. City Comfort នៅ​សង្កាត់​បឹង​ព្រលឹត​
៥. The Bridge នៅ​សង្កាត់​ទន្លេបាសាក់​
៦. The Point Service Apartment នៅ​សង្កាត់​ផ្សារ​ដើម​គ​
៧. Mekong Street នៅ​សង្កាត់​ជ្រោយចង្វារ​
៨. Pent House Apartment នៅ​សង្កាត់​ទន្លេបាសាក់​
៩. Skyline Dumex នៅ​សង្កាត់​មិត្តភាព​
១០. Somet Condoninium នៅ​សង្កាត់​វាលវង់​
១១. Residence L Olympic នៅ​សង្កាត់​អូ​ឡាំ​ពិ​ច​
១២. Prince Plaszza Centre នៅ​សង្កាត់​ទន្លេបាសាក់​
១៣. Celeste Skybar នៅ​សង្កាត់​ទន្លេបាសាក់​
១៤. Diamond Twin នៅ​កោះ​ពេជ្រ​
១៥. JinZun ខារ៉ាអូខេ​មុខ​ព្រលាន​
១៦. ក្លឹប Coco សណ្ឋាគារ​កណ្តាល​សួនច្បារ នៅ​សង្កាត់​ចតុមុខ​
១៧. JuHao មុខ​ហាង​ឆ្នេរ​មាស នៅ​សង្កាត់​ទន្លេបាសាក់​
១៨. ហាង The World ក្រោយ​ផ្សារ​បឹងត្របែក​
១៩. ហាថ វ័ន​មែន​សិន ក្រោយ​ផ្សារ​បឹងត្របែក​ផ្លាស​ហ្សា​
២០. ក្លឹប ១៦៨ អតីត​នគរ​សំ​រិ​ទ្ធិ កែង​វត្ត​មហាមន្ត្រី​
២១. Love ក្រោយ​អ៊ិ​ធូ នៅ​សង្កាត់​បឹងរាំង​
២២. វិទ្យាល័យ​ហ៊ុនសែន​ភ្នំពេញ​ថ្មី​
២៣. សាលា SIS៕
​ក្រសួង​បន្តថា ប្រសិនបើ​មាន​អា​ការៈមិន​ស្រួលខ្លួន ដូចជា​មាន​ឡើងក​ម្ដៅ​ខ្លួន ក្អក ផ្តាសាយ ឈឺ​បំពង​ក ឬ ពិបាក​ដកដង្ហើម​ជាដើម សូម​ហៅ​ទៅ​លេខ​ទូរ​សព្ទ​ទាន់​ហេតុការណ៍ ១១៥ ឬ​លេខ​ទូរ​សព្ទ​លេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ដើម្បី​ជួយ​អន្តរាគមន៍​សុខភាព បាន​ទាន់ពេលវេលា​៕