ប្រព័ន្ធ​បច្ចេកវិទ្យា QR Code «​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ឬ Stop Covid»

ព្រឹត្តិការណ៍ថ្មីៗ
0
287
[wai id="9"]


​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ដាក់ឱ្យ​ដំណើរការ ប្រព័ន្ធ​បច្ចេកវិទ្យា QR Code «​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ឬ Stop Covid»​កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ​បន្ទាប់ពី​កម្ពុជា​បានប្រកាស​ពី​ការផ្ទុះ​ឡើងជា​លើក​ទី​២ នូវ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ នៅក្នុង​សហគមន៍​។
ពាណិជ្ជកម្ម

ក្រសួង​ប្រៃសណីយ៍ អះអាងថា QR Code នេះ នឹង​ជួយ​បង្ការ​និង​ទប់ស្កាត់​ហានិភ័យ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅក្នុង​សហគមន៍ ដោយ​ថា តាមរយៈ​ប្រព័ន្ធ​នេះ សាធារណជន​អាច​ស្កេ​ន​នៅពេល​ចូល​ទីតាំង​ដែលមាន​មនុស្ស​ចេញ​-​ចូល​ច្រើន ហើយ​អាច​ទទួលបាន​ដំណឹង​ឆាប់រហ័ស ប្រសិនបើ​ទីតាំង​នោះ​មាន​ករណី​ឆ្លង​។​

​បច្ចេកវិទ្យា​ថ្មី​នេះ ពិត​ជាមាន​សារសំខាន់ ព្រោះ​វា​មាន​ភាពងាយស្រួល ក្នុងការ​តាមដាន និង​ស្វែងរក​អ្នក ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ បាន​លឿន​ជាង​ការប្រើប្រាស់ មនុស្ស​ដើម្បី​ស្វែងរក ហើយ​អាច​យក​មនុស្ស ដែល​ពាក់ព័ន្ធ​ទៅធ្វើ​ច​ត្តា​ឡី​ស័ក ក៏ដូចជា​ទៅ​ព្យាបាល​បាន​លឿន និង​ទាន់ពេលវេលា​។​