[wai id="9"]

អារម្មណ៍ផ្លូវភេទបុរស និងស្ត្រីជារឿងធម្មជាតិ តែខុសត្រង់ថាស្ត្រីពុំបានបង្ហាញសកម្មភាពឲ្យដឹងដូចបុរសនោះទេ បើទោះបីស្ត្រី មិនស្តែងឱ្យឃើញពីតម្រូវការផ្នែកផ្លូវភេទច្បាស់ដូច បុរសក្តី ប៉ុន្តែពេលខ្លះអារម្មណ៍សិច របស់ស្ត្រី កើនខ្លាំងជាងបុរសទៅទៀត។ ជាពិសេសនៅក្នុង អំឡុងពេលមួយចំនួនដែលមាននៅ ខាងក្រោមនេះតែម្ដង ដែលភាគគេបានកត់សម្គាល់ឃើញថា ស្ត្រីតែងកើតមានអារម្មណ៍ចង់រួមរ័ក។
ពាណិជ្ជកម្ម
ក្នុងពេលជ្រុះអូវ៉ុល
ការជ្រុះអូវ៉ុលគឺជាពេលវេលាដ៏ល្អបំផុតក្នុងការរួមមេត្រី ព្រោះតែពេលនេះមនុស្សស្រីមានអ៊័រម៉ូនច្រើនកំពុងតែប្រមូលផ្តុំគ្នាបញ្ចេញជាពិសេសអ៊័រម៉ូន អេស្ត្រូជែនតែម្តង ។ ក្នុងពេលជាមួយគ្នានេះដែរ អ៊័រម៉ូនប្រូជេស្តេរ៉ូនក៏ឡើងខ្ពស់ដែរ ។ ហេតុដូច្នេះហើយអារម្មណ៍មនុស្សស្រីនឹងពុះកញ្ជ្រោលកាន់តែខ្លាំងក្នុងពេលនេះឯង ។ ក្រៅពីនេះស្ត្រីក៏ត្រូវបានបញ្ចេញនូវសារធាតុជាច្រើនពីក្នុងខ្លួនផងដែរ ឬក្នុងពេលដែលនាងចាប់អារម្មណ៍លើបុរសណាម្នាក់ក្នុងពេលនេះ ។ ដូច្នេះវាអាចជាពេលវេលាដ៏ល្អបំផុតសម្រាប់ការផ្តល់ម៉ាស្សាដល់នាងហើយ ។
ក្នុងពេលមករដូវ
អ្នកប្រហែលជាយល់ថាវាគឺជារឿងចម្លែកណាស់ហើយ ប៉ុន្តែនេះគឺជាអាថ៌កំបាំងតិចតួចមួយសម្រាប់ពេលវេលាប្រចាំខែរបស់មនុស្សស្រី ហើយក៏ជាពេលវេលាដែលនាងមានចំណង់ផ្លូវភេទខ្លាំងដែរ ។ នេះដោយសារតែអ៊័រម៉ូនជាច្រើនដែលចូលរួមឲ្យមានដំណើរការមករដូវនេះធ្វើឲ្យនាងមានភាពស្រើបស្រាលខ្លាំងបំផុតតែម្តង ។ ជាមួយគ្នានេះដែរបើសិនជាអ្នករួមភេទជាមួយមនុស្សស្រីក្នុងពេលនាងមករដូវបែបនេះ គឺមិនអាចមានផ្ទៃពោះបានឡើយ ដូច្នេះអ្នកពិតជាអាចប្រើសកម្មភាពផ្លូវភេទបានកាន់តែច្រើនផងដែរ។ ដើម្បីឲ្យដំណើរការនៃការរួមភេទកាន់តែមានផាសុកភាព ចូរកុំភ្លេចប្រើទឹករំអិលបន្ថែមផង ។
– ពេលនៅបែកគ្នា៖ អឡុងពេលរស់នៅបែកគ្នាបណ្តោះអាសន្នសម្ព័ន្ធស្នេហ៍របស់ស្ត្រី និងគូស្នេហ៍នឹងកាន់តែវេញត្របាញ់បញ្ចូលគ្នាយ៉ាងស្អិតល្មូតទ្វេឡើងនៅពេលបានជួបគ្នាម្តងៗ។ នេះដោយសារក្តីនឹករលឹកភាពស្រងេះស្រងោចដក់ជាប់ក្នុងចិត្ត ដែលចេះតែកើនឡើងដោយក្តីបារម្ភ និងទន្ទឹងរង់ចាំផ្លូវ។ ពេលបានជួបគ្នាវិញ ត្រូវទូទាត់នូវក្តីនឹងរឮកដោយយកសិចមកជំនួស។
– ពេលតប់ប្រមល់៖ ភាពធុញថប់តប់ប្រមល់របស់ស្ត្រីដែលយើងមិនច្បាស់ក្នុងចិត្តថា ជាអ្នកជំរុញកម្តៅខ្លួនឱ្យពុះពោរឡើងដូចកំហឹងនិងមិនអាចបង្កើតនូវសេចក្តីត្រូវការផ្នែកផ្លូវភេទឱ្យកើនឡើងខ្លាំង ដូចការខឹងក្រេវក្រោធនោះ បើភាគីបុរសជូយដោះស្រាយបញ្ហារកច្រកចេញឱ្យស្ត្រីធូរស្បើយ ក្នុងអារម្មណ៍គឺជារឿងល្អ។ ភាពតប់ប្រមល់នាំឱ្យឈឺក្បាល និងរោលរាលទៅដល់ចិត្ត។ ដូចនេះ សិចអាចធ្វើឱ្យការធុញថប់អារម្មណ៍ ធូរស្បើយបាន ហើយជួនកាលជួយកាត់បន្ថយ អាការឈឺក្បាលបានទៀតផង។