នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ថ្មី​ចំនួន ៦៥​នាក់​ថែមទៀត​

ព្រឹត្តិការណ៍ថ្មីៗ
0
693
[wai id="9"]


​ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ថ្មី​ចំនួន ៦៥​នាក់​ថែមទៀត ក្នុងនោះ​មាន​៥៨​នាក់​ជា​កណី​ឆ្លង​ក្នុង​សហគមន៍​នៃ «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» និង​អ្នកជំងឺ​៧​នាក់​ផ្សេងទៀត គឺជា​ករណី​នាំចូល​ពី​ក្រៅប្រទេស​។​
ពាណិជ្ជកម្ម

៥៨​ករណី​ថ្មី​ដែល​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០​កុម្ភៈ មាន​ចិន​៥១​នាក់ ខ្មែរ​៥​នាក់ វៀតណាម​៩​នាក់ ជប៉ុន​១​នាក់ កូរ៉េខាងត្បូង​១​នាក់ សិង្ហ​បុរី​១​នាក់​។ ក្នុងចំណោម​អ្នកជំងឺ​ទាំងនោះ មាន​កុមារី​អាយុ​១៦​ខែ​ម្នាក់ ដែលជា​ជនជាតិ​វៀតណាម​។ តាម​ក្រសួងសុខាភិបាល អ្នក​ទាំងនោះ​មាន​អាសយដ្ឋាន​នៅ​ទីតាំង​ផ្សេងៗ​គ្នា​ក្នុង​រាជធានី​ភ្នំពេញ​។ អ្នកជំងឺ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក រាជធានី​ភ្នំពេញ​។​