ម៉ៃ តុលា អតីត​អគ្គលេខាធិការរង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ឃុបឃិត​គ្នា​កិបកេង​លុយរាប់​ម៉ឺន​ដុល្លារ​ជា​ប្រព័ន្ធ​

ព្រឹត្តិការណ៍ថ្មីៗ
0
1011
[wai id="6"]

​លោក ម៉ៃ តុលា អតីត​អគ្គលេខាធិការរង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ត្រូវបាន​ឃាត់ខ្លួន​ហើយ ដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ សហការ​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ទាក់ទង​ទៅនឹង​អំពើពុករលួយ​នៃ​ការ​កិបកេង​ថវិកា ក្នុងការ​រៀបចំ​ប្រកួត​បាល់ទាត់ Tigeger Street Football តាំងពី​ឆ្នាំ​២០១៣ រហូតមកដល់​ឆ្នាំ​២០១៩ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ត្រីជាន់ខ្ពស់​កងរាជអាវុធហត្ថ ហើយ​ត្រូវបាន​បញ្ជូនទៅ​សាកសួរ​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មុននឹង​បញ្ជូន​ទៅកាន់​តុលាការ​។​

ទំហំ​ទឹកប្រាក់​នៅក្នុង​អំពើ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ត្រូវបាន​គណៈកម្មាធិកា​រ​ប្រតិបត្តិ​រកឃើញ​មាន​ទឹកប្រាក់​ប្រមាណ ៥៩៧៣៦​ដុល្លារ គិត​ចាប់តាំងពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៩ ហើយ​នេះ​មិន​រាប់បញ្ចូល​ព្រឹត្តិការណ៍​ប្រកួត​ធំៗ ជាច្រើន នាពេល​កន្លង​នោះឡើយ​។​
ពាណិជ្ជកម្ម

​គួរ​បញ្ជាក់ដែរថា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នៅ​ថ្ងៃទី​៦ ឧសភា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​សម្រេច​ពិន័យ​មន្ត្រី​៤​រូប មិន​ឲ្យ​ពាក់ព័ន្ធ​វិស័យ​កីឡា​មួយជីវិត ពាក់ព័ន្ធ​ការ​កិបកេង​ថវិកា​ជាង​៥​ម៉ឺន​ដុល្លារ ដែល​កម្មវិធី​ប្រកួត​បាល់ទាត់ Tiger Street ផ្តល់​ឲ្យ​សហព័ន្ធ​(​គិត​ចាប់ពី​ឆ្នាំ​២០១៥-២០១៩)​។
​មន្ត្រី​ទាំង​៤​រូបនោះ រួមមាន​លោក ម៉ៃ តុលា អតីត​អគ្គលេខាធិការរង​សហព័ន្ធ​, លោក ឆាំង ពិសិដ្ឋ អតីត​ប្រធានការិយាល័យ​រៀបចំ​ការប្រកួត​, លោក ទុយ វិច្ឆិកា អតីត​ប្រធានការិយាល័យ​អាជ្ញាកណ្តាល និង​លោក គល់ សុភា​រម្យ អតីត​ប្រធានការិយាល័យ​រដ្ឋបាល​៕ ​
[wai id="5"]