រាជរដ្ឋាភិបាល ចំណាយ​ថវិកា ២៣០.៥៨​លាន​ដុល្លារ​អាមេរិក បើក​ជូន​គ្រួសារ​ក្រីក្រ​ក្នុងអំឡុងពេល​វិបត្តិ​កូ​វីដ​

ព្រឹត្តិការណ៍ថ្មីៗ
0
551
[wai id="9"]

​គិត​ត្រឹម​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ រាជរដ្ឋាភិបាល បានផ្ដល់​ការអន្ដរាគមន៍​ក្នុងការ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ សាច់ប្រាក់​ជូន​ប្រជាជន​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ចំណាយ​ថវិការដ្ឋ ចំនួន​៩២២,៣១៥,៨៤៤,០០០​រៀល (​ប្រាំបួន​រយ​ម្ភៃ​ពីរ​ប៊ី​លាន បី​រយ​ដប់​ប្រាំ​លាន ប្រាំបី​រយ​សែសិប​បួន ពាន់​រៀល​) ស្មើនឹង​២៣០.៥៨​លាន​ដុល្លារ​អាមេរិក​។​
ពាណិជ្ជកម្ម

​យោងតាម​សេចក្ដីជូនដំណឹង​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​ឲ្យ​ដឹងថា ចំនួន​គ្រួសារ​ក្រីក្រ ទាំង​ក្រ​១ និង​ក្រ​២ ទទួលបាន​ការឧបត្ថម្ភ​ចំនួន​៦៨៨,៥៣៩​គ្រួសារ​។​
​ក្រសួង​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​រាជរដ្ឋាភិបាល​បានផ្ដល់​ការអន្ដរាគមន៍​ក្នុងការ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​ប្រជាជន​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​កូ​វីដ​-១៩ ចាប់ពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​ចំណាយ​ថវិការដ្ឋ​ចំនួន ៩២២,៣១៥,៨៤៤,០០០​រៀល ស្មើនឹង​២៣០.៥៨​លាន ដុល្លារ​»​។​

​ព្រម​ជាមួយគ្នានេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​បន្ដ​បើកប្រាក់​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ប្រជាជន​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​កូ​វីដ​-១៩ ជុំ​ទី​៤ លើក​ទី​២ ចាប់ពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២១ ដែលមាន​រយៈពេល​៣០​ថ្ងៃ​។​