ក្រសួងសុខាភិបាល​បង្កើត​អនុគណៈកម្មការ​គ្រប់គ្រង​សន្ដិសុខ និង​សណ្ដាប់ធ្នាប់​តាម​តំបន់​ច​ត្តា​ឡី​ស័ក

ព្រឹត្តិការណ៍ថ្មីៗ
0
611
[wai id="9"]


​នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ នឹង​ជំងឺ​កូ​វីដ​១៩ បានសម្រេច​បង្កើត​អនុគណៈកម្មការ​គ្រប់គ្រង​សន្ដិសុខ និង​សណ្ដាប់ធ្នាប់​នៅតាម​គោលដៅ និង​តំបន់​ច​ត្តា​ឡី​ស័ក ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​។
ពាណិជ្ជកម្ម

​ក្នុង​សេចក្ដីសម្រេច​របស់លោក ម៉ម ប៊ុនហេង បាន​បង្ហាញថា អនុគណៈកម្មការ​នេះ​មាន ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ជា​ប្រធាន អមដោយ​អនុប្រធាន​អចិន្ដ្រៃយ៍​ម្នាក់​, អនុប្រធាន​៤​នាក់ និង​សមាជិក​៨​នាក់​។