រុម​អ្នកជំនាញ​៖ ក្រុម​អវកាស​ចរ​ធ្វើដំណើរ​ទៅកាន់​ភព​ព្រះ​អង្គារ​នឹង​កើត​ជំងឺ​ខួរក្បាល បាត់​ការចងចាំ និង​ថប់ដង្ហើម​

ព្រឹត្តិការណ៍ថ្មីៗ
0
270
​ក្រុម​អវកាស​ចរ​ដែល​រង​ការ​បំ​ភាយ​កម្រិត​ទាប​នៃ​វិទ្យុសកម្ម​ពេលធ្វើ​ដំណើរ​ទៅកាន់​ភព​ព្រះ​អង្គារ ប្រឈម​ខ្លាំង​នឹង​ជំងឺ​ខួរក្បាល ការបាត់បង់​ការចង​ចាំ​និង​ការ​ថប់​បារម្ភ​។​ ​ការសិក្សា​មួយ​ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​៥ ខែសីហា​នៅលើ​កាសែត eNeuro បានលើកឡើង​ពី​តម្រូវការ​ការពារ​ឲ្យ​បានល្អ​ប្រសើរ​ជាង​នេះ នៅ​ទី​អវកាស​។​ ​បច្ចុប្បន្ន​អង្គការ NASA​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​អភិវឌ្ឍន៍ Mars 2020 ដែលជា​បេសកកម្ម​គ្មាន​មនុស្ស ដើម្បី​បញ្ជូន​រូបយន្ត​ទៅកាន់​ភព​ដីក្រហម​មួយ​នេះ ប៉ុន្តែ​ទីភ្នាក់ងារ​អវកាស NASA កំពុង​ពិនិត្យមើល​បេសកកម្ម​មាន​មនុស្ស​ឲ្យ​ធ្វើដំណើរ​រយៈពេល​៧​ខែ​ទៅកាន់​ភព​ព្រះ​អង្គារ​ផងដែរ​។​ ​ដោយសារតែ​ហានិភ័យ​នេះហើយ ទើប​សាស្ត្រាចារ្យ Charles Limoli មកពី​សាកលវិទ្យាល័យ California និង​សហការី​របស់លោក បាន​ពិនិត្យមើល​ផលប៉ះពាល់​ដោយសារ​វិទ្យុសកម្ម​មក​លើ​សត្វ​កណ្តុ​។​ ​ក្រុម​អ្នកជំនាញ​ខាង​សរសៃប្រសាទ​មួយ​នេះ បាន​រាយការណ៍​ពី​សកម្មភាព​ខួរក្បាល​រអាក់រអួល និង​អាកប្បកិរិយា​មិន​ស្រួល​នៅក្នុង​ការធ្វើ​តេស្ត​លើស​ត្វ​កណ្តុ ជាមួយនឹង​ការចុះ​ខ្សោយ​ធ្ងន់ធ្ងរ​លើ​ការចងចាំ​។​ ​ការបញ្ចេញ​នូវ​ចំហាយ​វិទ្យុសកម្ម​នី​ត្រុ​ង​កម្រិត​ទាប​នេះ នឹង​បង្ក​ឲ្យ​កើតមាន​អាកប្បកិរិយា​ធុញថប់ ដែល​ក្រុម​អ្នកជំនាញ​មានជំនឿថា វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រុម​អវកាស​ចរ​។​ ​ជា​លទ្ធផល​នៃ​ការសិក្សា​នេះ ក្រុម​អ្នកស្រាវជ្រាវ បានធ្វើការ​ព្យាករណ៍​ថា អវកាស​ចរ​ម្នាក់​ក្នុងចំណោម​៥​នាក់ នៅ​បេសកកម្ម​ទៅលើ​ទី​អ​វ​វ​កាស​ជ្រៅៗ នឹង​ទទួលរង​ការ​ថប់ដង្ហើម​។​ ​ដោយឡែក អវកាស​ចរ​ម្នាក់​ក្នុងចំណោម​៣​នាក់ ទំនងជា​ត្រូវ​បាត់​ការចង​ចង់ បញ្ហា​ខួរក្បាល ហើយ​ក្រុម​អវកាស​ចរ អាច​ប្រឈម​ការលំបាក​ក្នុងការ​សម្រេចចិត្ត​ផងដែរ​។​ ​ក្រុម​អ្នកស្រាវជ្រាវ​បាន​សរសេរ​នៅក្នុង​ការសិក្សា​របស់​ពួកគេ​ថា ស្រប​ពេលដែល​អង្គារ NASA​រៀបចំ​បេសកកម្ម​ទៅកាន់​ភព​ព្រះ​អង្គារ​បែបនេះ ក្តីកង្វល់​ពាក់ព័ន្ធ​នឹង​ហានិភ័យ​ចំពោះ​សុខភាព​ដោយសារតែ​ការ​បំ​ភាយ​ចំហាយ​វិទ្យុសកម្ម​នៅ​ទី​អវកាស​ជ្រៅៗ បាន​កើតមានឡើង​៕​