អ្នកនាង​ឱក សុគន្ធ​កញ្ញា បានចេញ​សារ​ជា​លើកដំបូង​ស្តីអំពី​សុខភាព​នាង​នាពេលនេះ​

ព្រឹត្តិការណ៍ថ្មីៗ
0
3054
[wai id="9"]

​តារាចម្រៀង​ហង្ស​មាស អ្នកនាង​ឱក សុគន្ធ​កញ្ញា បាន​បង្ហោះ​សារ​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​នាង​នា​ព្រឹក​នេះ ដោយ​បញ្ជាក់ថា នាង​នឹង​បន្ត​សង្កេត​ខ្លួនឯង ហើយ​រង់ចាំ​លទ្ធផល​របស់​អ្នក​ដែល​នាង​បាន​ជួប​ដោយ​ប្រយោល​តៗ​គ្នា ហើយ​បើ​មាន​លទ្ធផល​យ៉ាងណា​នោះ នាង​នឹង​ទៅធ្វើ​តេស្ត​ផងដែរ​។​
ពាណិជ្ជកម្ម


​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អ្នកនាង ឱក សុគន្ធ​កញ្ញា បានចេញ​សារ​យ៉ាង​ដូច្នេះ​ថា ៖ ជំរាបសួ​រពុក​ម៉ែ​បងប្អូន​ទាំងអស់គ្នា !
​នាង​ខ្ញុំ ឱក សុគន្ធ​កញ្ញា អគុណ​ខ្លាំងណាស់​សម្រាប់​ការយកចិត្តទុកដាក់​ព្រួយបារម្ភ​សួរសុខទុក្ខ​ពី​នាង​ខ្ញុំ ។
​នាង​ខ្ញុំ​សូម​ជម្រាបជូន​ថា​រហូតមក​ដល់ពេលនេះ​នាង​ខ្ញុំ​មិនទាន់មាន​អាកា​រៈ​ក្ដៅខ្លួន ផ្ដាសាយ ណាមួយ​គួរ​ឲ្យ​សង្ស័យ​នៅឡើយ​ទេ !
​ប៉ុន្តែ​នាង​ខ្ញុំ​ក៏​កំពុង​បន្ត​តាមដាន​សុខភាព​ខ្លួនឯង​ជាប្រចាំ​ដូចគ្នា !
​ជាថ្មី​ម្ដងទៀត នាង​ខ្ញុំ​សូម​អរគុណ​សម្រាប់​ការស្រលាញ់ និង​ការព្រួយបារម្ភរ​បស់បង​ប្អូន​ទាំងអស់គ្នា​ដែល​បាន​ផ្ញើរ​សារ​មក​សួរ​សុខ​ទុកជា​ច្រើន​ដោយ​នាង​ខ្ញុំ​មិនបាន​ឆ្លើយតបបាន​ទាំងអស់គ្នា
សូម​អរគុណ​

​គួរ​បញ្ជាក់ដែរថា ការចេញ​សារ​របស់​អ្នកនាង​ឱក សុគន្ធ​កញ្ញា បែបនេះ​បន្ទាប់ពី​នាង​ធ្លាប់បាន​ប៉ះពាល់​ដោយ​ប្រយោល​ជាមួយ មិត្ត​រួមការ​ងារ ដែលវិជ្ជមាន​នៃ​ជំងឺ​កូ​វីដ​១៩ ៕