អ្នកនាង កែវ ច័ន្ទ​និមល និង​ក្រុមគ្រួសារ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​អតីត​អាំងទែរ​កុងទីណង់តាល់​

ព្រឹត្តិការណ៍ថ្មីៗ
0
783
[wai id="9"]


​អ្នកនាង កែវ ច័ន្ទ​និមល បានធ្វើ​តេស្ដ​រកឃើញ​ជំងឺ​កូ​វីដ​-១៩ រួចមក អ្នកនាង​និង​ក្រុមគ្រួសារ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​អតីត​អាំងទែរ​កុងទីណង់តាល់ (The Great Duke) និង​បាន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ស្នាក់នៅ​រួម​ក្នុង​១​បន្ទប់​ជុំ​ប្ដី​និង​កូន​។​
​ជុំវិញ​បញ្ហា​នេះ​លោក មាស រិទ្ធី ដែល​បាន​ជួប​ផ្ទាល់​ជាមួយ​ពិធី​ការិនី​ទូរទស្សន៍​ល្បីឈ្មោះ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​នេះ​ថា និមល បាន​ប្រាប់​លោក​ថា តាមពិត​គឺ​នាង ប្រយ័ត្នប្រយែង​ខ្លាំងណាស់​ក្នុងការ​បញ្ជៀ​ស​ខ្លួន​ពី​ជំងឺ​ដ៏​សាហាវ​នេះ​។ ប៉ុន្តែ​រឿងនេះ​បានកើត​ឡើងលើ​នាង និង​គ្រួសារ ក្រោយពី​នាង​បាន​ចូលខ្លួន​ទៅ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​មួយ​ដឹកនាំ​ដោយ​លោក អ៊ិន ទី​តូ ហើយក៏​បាន​ឆ្លង​ពី​អ្នកដឹកនាំ​រូបនេះ ដោយ​មិនដឹង​ខ្លួន​។​
ពាណិជ្ជកម្ម

​បើ​យោងតាម​អធិការនគរបាល​ខណ្ឌ​មានជ័យ លោក ម៉េង វិមាន​តារា បាន​ឲ្យ​ដឹងថា ពិធី​ការិនី ទូរទស្សន៍ ហង្ស​មាស លោកស្រី កែវ ច័ន្ទ​និមល និង​ស្វាមី រួមទាំង​កូនស្រី ឆ្លង​ជំងឺ​កូ​វីដ​១៩ ហើយ​ត្រូវបាន​ក្រុមគ្រូពេទ្យ ចុះ​ទៅយក​ទាំងយប់​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២១​នេះ ពី​ផ្ទះ​នៅ​បុរី អ័​រ​គី​ដេ ក្នុង​ខណ្ឌ​សែន​សុខ ផ្លូវ​២០០៤ ជិត​សាលារៀន ណត​ប្រ៊ី​ដ​។

​គួរ​បញ្ជាក់ថា អ្នកនាង កែវ ច័ន្ទ​និមល (​ពិធីករ​ហង្ស​មាស​) ថា​ខ្លួន​គាត់ ប្តី និង​កូនស្រី​របស់គាត់​អាយុ ១០​ឆ្នាំ ដែល​បានធ្វើ​តេស្តរ​កូ​វីដ​១៩ កាលពី​ថ្ងៃមិញ​នេះ គឺ​លទ្ធផល​ចេញមក​មាន​កូ​វីដ​១៩ ទាំង​៣​នាក់​។ អ្នកនាង កែវ ច័ន្ទ​និមល បាន​ប្រាប់ថា គាត់​បាន​ឆ្លង​កូ​វីដ​១៩ ពី​អ្នកដឹកនាំ​ថត​ស្ព​ត ឈ្មោះ​ទី​តូ ព្រោះ​កាល​អំឡុង​ថ្ងៃទី ២៧-២៨ ខែកុម្ភៈ ឆ្នាំ​២០២១ គាត់​បាន​ទៅ​ជួយ​ថត​វីដេអូ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​អំពី​ការពារ​កូ​វីដ​១៩ ហើយ​ម្សិលមិញ​ទើប​គាត់​ទទួលដំណឹង​ថា អ្នកដឹកនាំ​ថត​ស្ព​ត ឈ្មោះ​ទី​តូ មាន​វិជ្ជមាន​កូ​វីដ​១៩ (​ឈ្មោះ​ទី​តូ ធ្លាប់​ជួបជុំ​ផឹក​ជាមួយ​ប៉ូលិស​ចរាចរណ៍​)៕