ច្បាប់​ស្តីពី វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ត្រូវបាន​ដាក់ចេញ​ហើយ​

ព្រឹត្តិការណ៍ថ្មីៗ
0
398
[wai id="9"]


​នៅ​ថ្ងៃទី​១១ ខែ មីនា ឆ្នាំ ២០២១ សម្ដេច សាយ ឈុំ ប្រមុខរដ្ឋស្ដីទី បាន​ចុះហត្ថលេខា​ដាក់​ឲ្យ​ប្រើប្រាស់ ជា​ផ្លូវការ​នូវ​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់ ធ្ងន់ធ្ងរ​ផ្សេងទៀត​។ ច្បាប់​នេះ ត្រូវបាន​រៀបចំឡើង ដើម្បី​កំណត់​អំពី​គោលបំណង វិសាលភាព វិធានការ​ទោស​ប្បញ្ញត្តិ និង​សមត្ថកិច្ច ដែល​ត្រូវអនុវត្ត​សំដៅ ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ សុខភាព សាធារណៈ និង​សណ្តាប់ធ្នាប់ សាធារណៈ ព្រមទាំង​ការកាត់បន្ថយ ឲ្យ​បានជា​អតិបរមា​នូវ ផលប៉ះពាល់ នៃ​ជំងឺឆ្លង​នេះ ចំពោះ​វិស័យ សង្គម​-​សេដ្ឋកិច្ច​នៅ​កម្ពុជា ។​
ពាណិជ្ជកម្ម

​បើ​យោងតាម​មាត្រា​៨ នៃ​ច្បាប់​នេះ សម្រាប់​អ្នក​បំពាន​លើ​វិធានការ​ទប់ស្កាត់​ជំងឺឆ្លង​របស់​រាជរដ្ឋាភិបាល នឹងត្រូវ​ផាកពិន័យ និង​ដាក់ទោស​ធ្ងន់ធ្ងរ ក្រោម «​បទ​គេចវេះ​ពី​ការព្យាបាល ឬ​រត់គេច​ចេញពី​ទីកន្លែង​ព្យាបាល​»​។ បទ​គេចវេះ​ពី​ការព្យាបាល ឬ​រត់គេច​ចេញពី​ទីកន្លែង​ព្យាបាល កំណត់ថា អំពើ​គេចវេះ​ពី​ការតម្រូវ​ឱ្យទទួល​ការព្យាបាល ឬ​គេច​ចេញពី​ទីកន្លែង​ព្យាបាល ដែល​កំណត់ដោយ​ក្រសួងសុខាភិបាល ឬ​ការប៉ុនប៉ង​ប្រព្រឹត្ត​អំពើ​នេះ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១(​មួយ​)​ឆ្នាំ ទៅ ៥(​ប្រាំ​)​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៥.០០០.០០០ (​ប្រាំ​លាន​)​រៀល ទៅ ២០.០០០.០០០ (​ម្ភៃ​លាន​)​រៀល​។ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ៥(​ប្រាំ​)​ឆ្នាំ ទៅ ១០(​ដប់​)​ឆ្នាំ កាលបើ​អំពើ​ខាងលើនេះ​បាន​បណ្តាល ឱ្យមាន​ការចម្លង​ជំងឺ​កូ​វីដ​១៩ ដល់​អ្នកដទៃ​។​