លោក ផែង វណ្ណៈ ត្រូវបាន​សាលាខេត្ត​សៀមរាប​ប្តឹង ៤​ករណី​

ព្រឹត្តិការណ៍ថ្មីៗ
0
1412
[wai id="9"]


​កាលពីពេល​ថ្មីៗ​នេះ សាលាខេត្ត​សៀមរាប​បាន​ដាក់ពាក្យ​ប្តឹង​លោក ផែង វណ្ណៈ ចំនួន​៤​ករណី​ពាក់​ព​ន្ធ័​នឹង​បទ​ញុះ​ញ៉​ង់​និង ប្រមាថ​អ្នករាជការ សាធារណៈ​។ យោងតាម​ពាក្យបណ្តឹង​នៅ​ថ្ងៃទី​២៣ ខែ​មិនា ដោយមាន​មេធាវី​ជា​តំណាង សាលាខេត្ត សៀមរាប បាន​ប្តឹង​លោក ផែង វណ្ណៈ តាមរយៈ​បទ​ចោទ​ពី បទ​ញុះញង់​អោយមាន​ការរើសអើង តាម​ប​ញ្ញ​តិ្ត​មាត្រា ៤៩៦, បទ​អំពើ​ញុះញង់​ប្រព្រឹត្ត​តាមផ្លូវ ព័ត៌មាន តាម​ប​ញ្ញ​តិ្ត​មាត្រា ៤៩៧, បទ​ប្រមាថ​ចំពោះ​អ្នករាជការ​សាធារណៈ ប​ញ្ញ​តិ្ត​មាត្រា ៥០២, បទ​ប្រមាថ​ចំពោះ​ព្រះសង្ឃ តាជី ដូនជី បញ្ញត្តិ​មាត្រា ៥១៦ តាម​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​កើតឡើង​កាលពី​អំឡុង ថ្ងៃទី ១៤ ១៥ និង ១៦ ខែ មិនា ឆ្នាំ​២០២១ ។
ពាណិជ្ជកម្ម

​ពាក្យបណ្តឹង​របស់​សាលាខេត្ត​សៀមរាប ស្នើសុំ​ឲ្យ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​៖
​ទី​១៖ សុំ​ឲ្យ​ធ្វើការ​ពិនិត្យ សម្រេច​ចោទប្រកាន់ និង​ផ្តន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ​បំផុត លើ​ឈ្មោះ ផែង វណ្ណៈ តាម​ប​ញ្ញ​តិ្ត​មាត្រា​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
​ទី​២៖ សុំ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​ឈ្មោះ ផែង វណ្ណៈ ដែល​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ កិត្តិយស​របស់​អ្នករាជការ​សាធារណៈ​នៃ​សាលាខេត្ត​សៀមរាប​ចំនួន ១០០,០០០,០០០ (​មួយរយ​លាន​រៀល​)​។​