អាច​ទាក់​ទៅ​លេខ​ទាំងនេះ​ប្រសិន​បងប្អូន​មាន​ចម្ងល់​ទាក់ទង​នឹង​បំរាម​ការធ្វើដំណើរ​ពេលយប់​

ព្រឹត្តិការណ៍ថ្មីៗ
0
758
[wai id="9"]


​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​ស្តីពី​វិធាន​រដ្ឋបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ត្រូវបាន​ដាក់ចេញ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានសម្រេច​ដាក់ចេញ​នូវ​វិធានការ​រដ្ឋបាល​បណ្តោះអាសន្ន​មួយចំនួន នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ រយៈពេល​២​សប្តាហ៍ គិត​ចាប់ពី​ថ្ងៃទី​១ ខែមេសា ដល់​ថ្ងៃទី​១៤​ខែមេសា​។​
​នៅក្នុង​បំរាម​នោះ​ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការធ្វើ​ចរាចរណ៍​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ នៅ​ចន្លោះ​ម៉ោង ២០ ឬ​ម៉ោង​៨​យប់ ដល់​ម៉ោង​៥ ទៀបភ្លឺ​។​
ពាណិជ្ជកម្ម

​ក៏ប៉ុន្តែ​បំរាម​នេះ​មាន​ករណី​លើកលែង​មួយចំនួន ដូចជា​ការធ្វើដំណើរ​ដោយ​មូលហេតុ​សុខភាព​បន្ទាន់ ចាំបាច់​ក្នុង​គ្រួសារ មាន​លិខិតបញ្ជាក់​ពី​អាជ្ញាធរ ការធ្វើដំណើរ​របស់​គ្រូពេទ្យ មន្ត្រី ក្រុម​ពន្លត់​អគ្គិភ័យ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ក្នុង​បេសកកម្ម​ជូន​អង្គភាព​។ រថយន្ត​ដឹកទំនិញ រថយន្ត​បំរើ​ដល់​ការដ្ឋាន​សំណង់ រថយន្ត​ដឹកជញ្ជូន​សំរាម រថយន្ត​ដឹក​កម្មករ​ទៅ​គោលដៅ​ធ្វើការ និង​ការធ្វើដំណើរ​ចាំបាច់​ផ្សេងៗ​ទៀត ដែលមាន​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ក៏ត្រូវ​បាន​លើកលែង​ដែរ​។​
​ដោយឡែក ការប្រមូលផ្តុំ ឬ​ការជួប​ជុំគ្នា​ទទួលទាន​អាហារ ភេសជ្ជៈ ឬ​ទទួលទាន​គ្រឿង​ស្រវឹង ក៏ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​ដែរ ក្នុង​ចន្លោះ​ម៉ោង​ដូចគ្នា​។ តែ​ចំណុច​នេះ​ក៏មាន​ករណី​លើកលែង​ដែរ ដូចជា​ការជួបជុំ​ក្នុងចំណោម​សមាជិកគ្រួសារ ដែល​រស់នៅក្នុង​លំនៅដ្ឋាន​ជាមួយគ្នា ការរៀបចំ​ពិធីបុណ្យ សព ជំនួប​មន្ត្រី​សុខាភិបាល ក្នុង​ការយក​សំណាក​កូ​វីដ​-១៩ ការជួបជុំ​របស់​មន្ត្រី​មាន​សមត្ថកិច្ច កម្លាំង​រក្សា​សន្តិសុខ​។​ល​។​
​យ៉ាងណាមិញ​ជុំវិញ​ករណីនេះ ដើម្បី​ឲ្យ​អស់​មន្ទិលសង្ស័យ និង​ងាយស្រួល​ក្នុងការ​បកស្រាយ​ចម្ងល់​ជូន​ប្រជាពលរដ្ឋ រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រកាស​ដាក់​ប្រើប្រាស់​នូវ​លេខ​ទូរស័ព្ទ Hotline និង​លេខ​៣​ប្រព័ន្ធ​ផ្សេងទៀត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទំនាក់ទំនង​សួរ​សំណួរ​បន្ថែម នៅពេល​មាន​ចម្ងល់​ណាមួយ ជុំវិញ​ការអនុវត្ត​នូវ​បំរាម​គោចរ​ដែល​បានដាក់​ចេញ​នេះ​។​
លេខ​ទូរស័ព្ទ​ដើម្បី​ប្រជាពលរដ្ឋ​សាកសួរ​នូវ​ចម្ងល់​ផ្សេងៗ​រួមមាន​៖
*​ទី​១៖ Hotline 1299
*​ទី​២៖ 098 379 777
*​ទី​៣៖ 077 856 966
*​ទី​៤៖ 099 429 040
​គួរ​ជម្រាប​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២១ បានចេញ​សេចក្តីសម្រេច​មួយ ដោយ​ផ្អាក​ការ​ចរាចរ រួមទាំង​សកម្មភាព​អាជីវកម្ម ការប្រមូលផ្តុំ​នានា នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ នាពេល​យប់ ចាប់ពី​ម៉ោង​៨​យប់ ដល់​ម៉ោង​៥​ភ្លឺ រយៈពេល​២​សប្តាហ៍​។ តាម​ប្រការ​១ នៃ​សេចក្តីសម្រេច​នេះ បានឱ្យដឹងថា «​ត្រូវបាន​ដាក់ចេញ​នូវ​វិធានការ​រដ្ឋបាល​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដែលមាន​ថិរវេលា​អនុវត្ត​រយៈពេល​២​សប្តាហ៍ គិត​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១»​។​