សារមន្ទីរ​ជាតិ​ប្រេ​ស៊ី​ល​ដ៏​មានតម្លៃ ដែល​ផ្ទុក​ទៅដោយ​វត្ថុ ៤៧​ម៉ឺន​មុខ ក្នុងនោះ​មាន​វត្ថុ​កម្រ​ចំនួន ២.៤០០​មុខ​ទៀត​ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់

ព្រឹត្តិការណ៍ថ្មីៗ
0
310
​សារមន្ទីរ​ជាតិ​ដ៏​មានតម្លៃ​របស់​ប្រេ​ស៊ី​ល​រង​ការឆាបឆេះ​ទាំងស្រុង បន្ទាប់ពី​សារមន្ទីរ​មួយ​នេះ ត្រូវបាន​លេប​ត្របាក់​ដោយ​អគ្គិភ័យ​កាលពី​ម៉ោង ៧:៣០​នាទី​ល្ងាច​ថ្ងៃទី​២ កញ្ញា​ម្សិលមិញ​ម៉ោង​ក្នុងស្រុក​។​ ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ជាច្រើន​នាក់​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​ទីនោះ ដើម្បី​ពន្លត់​អគ្គិភ័យ ប៉ុន្តែ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​មិនអាច​គ្រប់​គ្រាង​បាន​។ ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ក៏បាន​ព្រមាន​ដល់​អ្នកស្រុក​នៅក្បែ​នោះ​ផងដែរ​ថា សំណង់​អគារ​នេះ​អាច​នឹង​ដួលរលំ​។ ចំពោះ​មូលហេតុ​នៃ​ការឆេះ​សំណង់​អគារ​នេះ គេ​នៅ​មិនទាន់​បានដឹង​នៅឡើយ​ទេ​។​ ​សារមន្ទីរ​នេះ​មាន​ទីតាំង​ស្ថិតនៅក្នុង​ទីក្រុង Paço de São Cristóvão ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ស្តេច​ព័រទុយហ្កាល់ Johnh VI នៅក្នុង​ឆ្នាំ ១៨១៨​។ សារមន្ទីរ​នេះ​ផ្ទុក​វត្ថុ​មានតម្លៃ​សរុប​ទាំងអស់​ជាង ២០​លាន​ដុល្លារ​។​ ​នៅ​ចន្លោះ​ឆ្នាំ ១៨២២ និង ១៨៨៩ អគារ​សារមន្ទីរ​នេះ ត្រូវបាន​គេ​ប្រើ​សម្រាប់​គ្រួសារ​ក្រ​កូ​ល​អធិរាជ​ប្រេ​ស៊ី​ល មុននឹង​វា​ត្រូវបាន​គេ​យកទៅ​ធ្វើជា​សារមន្ទីរ​។ វត្ថុ​បុរាណ​ដែល​រៀបចំឡើង​ដោយសារ​មន្ទីរ​នេះ រួមមាន​ហ្វូ​ស៊ី​ល​ចំណាស់​ជាងគេ​បំផុត​នៅ​ប្រេ​ស៊ី​ល ដែលមាន​ឈ្មោះ​ហៅ​ក្រៅ​ថា Luzia និង​វត្ថុ​បុរាណ​របស់​ជនជាតិ​អេ​ហ្ស៊ី​ប និង​រ៉ូ​ម៉ាំង​។​ ​ក្រៅពីនេះ សារមន្ទីរ​នេះ​ក៏​ជា​បណ្ណាល័យ​វិទ្យាសាស្ត្រ​មួយ​ដ៏​ធំ​មួយ​ផងដែរ ដែល​ផ្ទុក​វត្ថុ ៤៧​ម៉ឺន​មុខ ក្នុងនោះ​មាន​វត្ថុ​កម្រ​ចំនួន ២.៤០០​មុខ​៕DNT-NEWS