រដ្ឋធានីប៉េកាំង៖ ជាមួយនឹង ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បានធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតរបស់មហាយក្សចិន បានខាតបង់ប្រាក់ចំណេញ រាប់ពាន់លានដុល្លារ ហើយស្ថាបនិករបស់ក្រុមហ៊ុននេះ បានប្រាប់ដល់បុគ្គលិកទាំងអស់ អំពីពាណិជ្ជកម្ម នឹងត្រូវរួមតូច និងបិទ ហើយការប្រកាសពីភាពសោកសៅនេះ នឹងធ្វើឲ្យពួកគេ មានអារម្មណ៍គិត ថា ក្រុមហ៊ុនកំពុងតែតស៊ូ ដើម្បីដំណើរការបន្ដទៅទៀត។
សារព័ត៌មាន Asia Times បានចេញផ្សាយ កាលពីថ្ងៃទី២៨ ខែសីហា ថា ក្រុមហ៊ុនបច្ចេកវិទ្យាហួវ៉ៃ (Huawei Technologies) ជាក្រុមហ៊ុនផលិតសម្ភារទូរគមនាគមន៍ មានមូលដ្ឋាន នៅទីក្រុងសែនហ្សែន (Shenzhen) នាភាគអាគ្នេយ៍ ប្រទេសចិន បានប្រកាស ពីការផ្ដាស់ប្ដូរយុទ្ធសាស្ដ្រពាណិជ្ជកម្មថ្មី ដើម្បីផ្តោតលើចំណុចសំខាន់ៗជាច្រើន ជាជាងការរកប្រាក់ចំណូល ក្រោយប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានធ្លាក់ចុះជិត ៥០ភាគរយ នៅក្នុងឆមាសទី១ នៃឆ្នាំ២០២២ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។

លោក រ៉ែន ហ្សែងហ្វី (Ren Zhengfei) ជាស្ថាបនិក និង ជានាយកប្រតិបត្ដិក្រុមហ៊ុនហួវ៉ៃ (Huawei) បានសរសេរ នៅក្នុងអនុស្សរណៈផ្ទៃក្នុង ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន មួយនេះ នឹងបិទ ឬកាត់បន្ថយអាជីវកម្មណា ដែលមិនទទួលបានផលចំណេញ ហើយផ្តោតលើខ្សែបណ្ដាញ ដែលមានតម្លៃខ្ពស់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំ ខាងមុខនេះ។
បើតាមសារ ស្ដីពីពាណិជ្ជកម្ម ដែលបណ្ដាញផ្សព្វផ្សាយរបស់ចិន ទទួលបាន បានអះអាងថា បុគ្គលិក នឹងទទួលបានប្រាក់រង្វាន់បន្ថែម ឬការលើកទឹកចិត្ត ប្រសិនបើពួកគេអាចជួយដល់ក្រុមហ៊ុន ដើម្បីបង្កើនប្រាក់ចំណេញ អំពីប្រតិបត្ដិការនេះ។
លោក រ៉ែន ហ្សែងហ្វី (Ren Zhengfei) ជាស្ថាបនិក និង ជានាយកប្រតិបត្ដិក្រុមហ៊ុនហួវ៉ៃ (Huawei) បានសរសេរ ថា ដោយសារតែឱនភាពសេដ្ឋកិច្ចរបស់ពិភពលោក កំពុងតែបន្ដ រួមផ្សំជាមួយនឹងផលប៉ះពាល់ អំពីការរាតត្បាត ពីជំងឺកូវីដ-១៩ នឹងធ្វើឱ្យប៉ះពាល់ដល់ថាមពលប្រើប្រាស់របស់ប្រជាជនយ៉ាងខ្លាំង។ បច្ចុប្បន្ន យើងមិនត្រឹមតែប្រឈមមុខនឹងសម្ពាធ លើការផ្គត់ផ្គង់ប៉ុណ្ណោះទេ ប៉ុន្ដែយើងថែមទាំង ប្រឈមមុខនឹងតម្រូវការទីផ្សារ ធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។ ចន្លោះពីឆ្នាំ២០២៣ ដល់ ២០២៥ យើងត្រូវតែធ្វើឱ្យគោលដៅជាចម្បងរបស់យើង ដើម្បីរស់ឡើងវិញ។

ស្ថាបនិក និង ជានាយកប្រតិបត្ដិក្រុមហ៊ុនហួវ៉ៃ (Huawei) បានបន្ដថា យើងត្រូវតែរស់នៅ និង រស់នៅប្រកប ដោយគុណភាព។ តាមទស្សនៈនេះ យើងត្រូវកែសម្រួលយុទ្ធសាស្ត្រពាណិជ្ជកម្មរបស់យើង ហើយបានតាំងចិត្តថា អ្វីដែលអាចធ្វើបាន និង អ្វីគួរតែបោះបង់ចោល… ជាមួយនឹងគោលការណ៍សំខាន់ៗ នៃការរស់រានបន្ដរបស់ក្រុមហ៊ុន។ ដោយឡែក ពាណិជ្ជកម្មណាមួយ មិនទទួលបានផលចំណេញ នឹងត្រូវរុះរើ ឬបិទចោល។
ក្រុមហ៊ុន Huawei បានបញ្ជាក់ថា បណ្ដាញប្រាក់ចំណេញរបស់ក្រុមហ៊ុន មានតែ៥ភាគរយប៉ុណ្ណោះ នៅក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០២២នេះ បើធៀបនឹងប្រាក់ចំណេញ ៩,៨ភាគរយ នៅក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។ នេះមានន័យថា បណ្ដាញប្រាក់ចំណូលរបស់ក្រុមហ៊ុន Huawei បានធ្លាក់ចុះ រហូតដល់៥១,៩៧ភាគរយ ស្មើនឹង ១៥,១ពាន់លានយន់ (Yuan លុយចិន) ឬស្មើនឹងប្រហែល ជាង ២,២០០ពាន់លានដុល្លារសហរដ្ឋអាមេរិក បើធៀបអំឡុងពេលដូចគ្នា។
ក្រុមអ្នកអត្ថាធិប្បាយ បានអះអាងថា ក្រុមហ៊ុន Huawei បានមើលឃើញ អំពីការថយចុះប្រាក់ចំណេញ ដោយសារតែអាជីវកម្មស្មាតហ្វូនរបស់ក្រុមហ៊ុន បានរងនូវទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ២០១៩ មក។ ដូច្នេះក្រុមហ៊ុនគួរតែកាត់បន្ថយពាណិជ្ជកម្មរថយន្តអគ្គិសនីរបស់ខ្លួន ដោយសារតែប្រាក់ចំណេញ ពីរថយន្ដប្រភេទនេះ ទទួលបានតិចជាងការរំពឹងទុក។

នៅក្នុងខែឧសភា ឆ្នាំ២០១៩ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានដាក់ក្រុមហ៊ុន Huawei និង សាខារបស់ក្រុមហ៊ុនបច្ចេកវិទ្យារបស់មហាយក្សចិន ចំនួន៧០ ចូលទៅនៅក្នុងបញ្ជីរបស់ខ្លួន ដោយផ្អែកលើមូលដ្ឋានសន្តិសុខជាតិ។ ក្រសួង បានហាមឃាត់ដល់ការលក់ Hardware និង Software ពាក់ព័ន្ធនឹងបច្ចេកវិទ្យាសហរដ្ឋអាមេរិក ទៅឱ្យក្រុមហ៊ុន Huawei និង ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចិន មួយនេះ។
ក្រោយមក ក្រុមហ៊ុនហួវ៉ៃ បានចាប់ផ្ដើមបើកយុទ្ធនាការផ្សព្វផ្សាយដ៏ធំ នៅក្នុងខែមិថុនា ឆ្នាំ២០១៩ ដើម្បីរិះគន់ ដល់សហរដ្ឋអាមេរិក និង លើកកម្ពស់សីលធម៌របស់បុគ្គលិក។ ប្រធានក្រុមហ៊ុន បានអះអងថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក នឹងមិនប៉ះពាល់អ្វីធំដុំដល់ការធ្វើពាណិជ្ជកម្មរបស់ក្រុមហ៊ុនហួវ៉ៃ (Huawei) នោះឡើយ។

បើតាមក្រុមស្រាវជ្រាវឧស្សាហកម្ម Canalys បានអះអាង ថា នៅក្នុងឆ្នាំ ២០១៩ Huawei បានទទួលកិត្តិយស ជាក្រុមហ៊ុនផលិតស្មាតហ្វូនលេខ១ នៅក្នុងប្រទេសចិន ដោយមានទីផ្សារភាគហ៊ុន រហូតដល់២៦,៥ភាគរយ។ ប៉ុន្ដែកាលពីឆ្នាំកន្លងទៅ ទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនេះ បានធ្លាក់ចុះ មកនៅត្រឹម៩,៣ភាគរយ។ លុះមកដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុន Huawei បានរាយការណ៍ អំពីការធ្លាក់ចុះ ៥,៨ភាគរយ នៅក្នុងការលក់សរុប មកនៅត្រឹម ៣០១,៦ពាន់លានយន់(លុយចិន) ឬស្មើនឹង៤៣,៩ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងឆមាសទី១ នៃឆ្នាំ២០២២ បើធៀបនឹងឆ្នាំមុន។
ដោយឡែក ប្រាក់ចំណូលអាជីវកម្មរបស់ក្រុមហ៊ុនដឹកជញ្ជូនរបស់ក្រុមហ៊ុននេះ បានកើនឡើង ៤ភាគរយ ស្មើនឹង ១៤២,៧ពាន់លានយន់ ឬស្មើនឹងប្រហែលជាង២០,៧៩៧ពាន់លានដុល្លារសហរដ្ឋអាមេរិក ខណៈអាជីវកម្មសហគ្រាស រួមមាន សេវាលើអាកាស និង អាជីវកម្មផ្សេងៗ បានកើនឡើង ២៨ភាគរយ ស្មើនឹង ៥៤,៧ពាន់លានយន់ ឬស្មើនឹងប្រហែល ជាង ៧,៩៧២ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ចំណែកប្រាក់ចំណូលពីឧបករណ៍ផ្សេងៗ រួមទាំង ការលក់ស្មាតហ្វូន បានធ្លាក់ចុះ ២៥,៣ភាគរយ ស្មើនឹង ១០១,៣ពាន់លានយន់ ឬស្មើនឹងប្រហែលជាង ១៤,៧៦៣ពាន់លានដុល្លារសហរដ្ឋអាមេរិក៕