…រូបកាយស្រស់ស្អាតក្នុងសំលៀកបំពាក់យ៉ាងខ្ញង់ពេលខ្លះអាចជា ឱសថទិព្វរម្ងាប់កំហឹងប្រែក្លាយមកក្តីអាណិតអាសូរទៅវិញដែរ។ ដូចជាករណីមួយនេះគឺកាលពីពេល ថ្មីៗនេះ នាង Xing Chengbo ជាអ្នកសារព័ត៌មានផ្នែកកីឡាបានធ្វើឲ្យមានកំហុសក្នុងការសរសេរអត្ថបទព័ត៌មាន ដែលនៅក្នុងអត្ថបទព័ត៌មាននោះ នាងបានសរសេរខុសឈ្មោះរបស់កីឡាករបាល់ទាត់ជម្រើសជាតិ១៥នាក់ក្នុងចំណោម២៣នាក់ ដែលចូលរួមព្រឹត្តិការណ៍បាល់ទាត់ EAFF E-1។ កំហុសរបស់នាងរួមមានដូចជា ការសរសេរឈ្មោះអ្នកចាំទី Liu Dianzuo ទៅជា Dianzhu និងសរសេរអក្សរចិនខុសទៅលើឈ្មោះ Feng Jin, Mei Fang, Jiang Zhipeng, Ji Xiang និងកីឡាករដទៃទៀត។
កំហុសទាំងនេះ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មនុស្សជាច្រើន ព្រោះនាងធ្លាប់ជាអ្នករាយការណ៍នូវព្រឹត្តិការណ៍កីឡាល្បីៗដូចជា បាល់ទាត់ពិភពលោក ២០១៨ និង អាស៊ីហ្គេម ២០១៤ ដោយគ្មានកំហុសបច្ចេកទេសកើតឡើងឡើយ។ បន្ទាប់ពីអត្ថបទចេញផ្សាយរួចមក មានមហាជនជាច្រើនបានចូលទៅជេរប្រមាថនាងនៅលើបណ្ដាញសង្គម Weibo និងសើចចំអកឲ្យក្រុមហ៊ុនព័ត៌មានរបស់នាងទៀតផង។ ប៉ុន្ដែកំហឹងទាំងឡាយត្រូវបានរំសាយទៅវិញ បន្ទាប់ពីរូបថតរបស់នាងដែលបង្ហាញពីរូបរាងដ៏ស្រលូន ដោយស្លៀករ៉ូបខ្លីពណ៌ផ្កាឈូក បែកធ្លាយនៅលើបណ្ដាញសង្គម។
បើទោះបីជានាង Xing Chengbo ត្រូវបានលើកលែងទោសពីសំណាក់មហាជនក៏ដោយ ខាងក្រុមហ៊ុនព័ត៌មានរបស់នាង បានប្រកាស ផ្លាស់ប្ដូរតំណែងនាងទៅជាអ្នកសារព័ត៌មានហ្វឹកហាត់វិញ៕
Home សង្គមប្លែកៗ ស្រស់ស្អាតគឺអញ្ចឹង…ដំបូងគេរិះគន់ផ្អើលមេឃដល់តែឃើញរូបកាយយ៉ាងខ្ញង់ស្ងាត់ជ្រៀបដូចចោរលួចសេះ